អាហារូបត្ថម្ភប្រចាំថ្ងៃដែលត្រូវការចាំបាច់សម្រាប់មនុស្សប្រុសពេញវ័យគឺខុសពីស្រីៗ។ ហេតុនេះក្នុងករណីខ្លះតារាងណែនាំទូទៅអំពីអាហារូបត្ថម្ភគឺមិនសមស្របដូចគ្នាទាំងអស់នោះទេ។ ខាងក្រោមនេះគឺជាគន្លឹះរបបអាហារដែលមានតុល្យភាពសម្រាប់បុរសៗយើង។
តើគួរញ៉ាំកម្រិតណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាហារូបត្ថម្ភណែនាំសម្រាប់ការញ៉ាំប្រចាំថ្ងៃគឺ៖
- ថាមពល៖ ២០០០គីឡូកាល់ឡូរី
- ប្រូតេអ៊ីន៖ ៥០ក្រាម
- កាបូអ៊ីដ្រាត៖ ២៦០ក្រាម
- ស្ករ៖ ៩០ក្រាម
- ខ្លាញ់៖ ៧០ក្រាម
- អំបិល៖ ៦ក្រាម
អាហារពេលព្រឹក
ដើម្បីបង្កើនមេតាបូលីសក្នុងខ្លួនយើងគួរតែញ៉ាំអាហារពេលព្រឹកដែលមានប្រូតេអ៊ីន។ ប្រសិនបើគ្នាយើងហាត់ប្រាណនៅពេលព្រឹកអាហារដែលសម្បូរជាតិប្រូតេអ៊ីននឹងជួយបង្កើនការព្យាបាលនិងជួសជុលសាច់ដុំ។ ស៊ុតក៏គួរតែមាននៅក្នុងអាហារពេលព្រឹកដែរព្រោះវាមានសារធាតុប្រូតេអ៊ីន និងខ្លាញ់ស្មើគ្នា។ ក្រៅពីនេះក៏មានជម្រើសផ្សេងទៀតដែរដូចជាសាច់ហេមសុទ្ធ សាច់ត្រីដូចត្រីសាល់ម៉ុនឬត្រីhaddock និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ ប្រព័ន្ធរំលាយអាហារត្រូវការរយៈពេលយូរក្នុងការរំលាយប្រូតេអ៊ីន។ ដូច្នេះការបរិភោគប្រូតេអ៊ីននឹងធ្វើឲ្យយើងឆ្អែតបានយូរ ដែលកាត់បន្ថយនូវបរិមាណកាល់ឡូរីដែលត្រូវញ៉ាំក្នុងមួយថ្ងៃ។
អាហារពេលថ្ងៃត្រង់
អាហារថ្ងៃត្រង់ដែលសក្ដិសមបំផុតគឺគួរតែមានប្រូតេអ៊ីនសុទ្ធ និងអាហារមានផ្អុកកាបូអ៊ីដ្រាតដូចជាបាយ ដំឡូង cereal និងpasta ជាដើម។ យើងត្រូវការកាបូអ៊ីដ្រាតដើម្បីបង្កើតថាមពល។ ការកាត់បន្ថយសារកាបូអ៊ីដ្រាតនឹងធ្វើឲ្យយើងនឿយហត់។តួយ៉ាងមិនមែនគ្រប់កាបូអ៊ីដ្រាតត្រូវបានផលិតក្នុងបរិមាណស្មើៗគ្នានោះទេ។ សារធាតុនេះដែលល្អនោះគឺជួយបង្កើនជាតិស្ករនៅក្នុងឈាមឲ្យថេរបានល្អ។ គ្រាប់ធញ្ញជាតិដែលសំសម្បូរជាតិសរសៃគឺជាជម្រើសដ៏ល្អធ្វើឲ្យយើងឆាប់ឆ្អែត និងជៀសវាងការបាត់បង់ថាមពល។ អ្វីដែលជាឧទាហរណ៍ដ៏ល្អបំផុតនោះគឺសុាំងវិចសាច់គោសុទ្ធ ឬសាច់ជ្រូក ត្រីសាល់ម៉ុន មាន់ទួគី ឬសាច់មាន់។គ្នាយើងគួរញ៉ាំសុាំងវិចណាដែលសម្បូរទៅដោយសាឡាដ ឬនំប៉័ងដែលសម្បូរគ្រាប់ធញ្ញជាតិឬសណ្ដែកស្ងោរ។
អាហារពេលល្ងាច
សម្រាប់ពេលល្ងាចគ្នាយើងស្ថិតក្នុងវ័យកំពុងពេញកម្លាំងគឺនៅតែត្រូវការកាបូអ៊ីដ្រាតនៅក្នុងអាហារដូចគ្នា។ ការលាយបញ្ចូលគ្នារវាងអាហារមានកាបូអ៊ីដ្រាតនឹងសារធាតុខ្លាញ់ដែលចាំបាច់ជួយឲ្យរាងកាយផលិតថាមពលសម្រាប់ការលូតលាស់និងជួសជុល។ យើងអាចស្វែងរកសារធាតុខ្លាញ់ដែលមានសុខភាពល្អក្នុងសាច់ត្រីសាល់ម៉ុន ត្រីត្រោត និងត្រីស្បៃកា ព្រមទាំងសណ្ដែកណាត់ គ្រាប់និងប្រេងរបស់វាក៏បាន។ ម៉្យាងទៀតកុំភ្លេចបរិភោគបន្លែដែលលាយជាមួយទឹកជ្រលក់ធ្វើពីសណ្ដែក ឬប្រេងrapeseed។
នេះគឺជាការណែនាំខ្លះៗនៃអាហារសម្រន់ដែលអាចបំពេញតម្រូវការថាមពលនិងជួយឲ្យមានគុណប្រយោជន៍ផ្សេងទៀត:
- បឺរសណ្ដែកដីនិងចេកជាមួយនំធុង
- គ្រីមបឺរជាមួយសាច់មាន់ទួគីបន្ទះ
- សណ្ដែកណាត់រសជាតិហិរ និងពោតលីង
- គ្រីមឈីសមានជាតិខ្លាញ់ទាបជាមួយនំធុង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]