រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃនេះបានឧបត្ថម្ភស្បៀងអាហារដែលស្មើនឹងទឹកប្រាក់ ១០០.០០០ ដុល្លារ ដល់សាលារាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីជំងឺកូវីដ-១៩ រាជធានីភ្នំពេញត្រូវបានដាក់ឲ្យសិ្ថតក្នុងស្ថានភាពបិទខ្ទប់កាលពីថ្ងៃទី១៥ ខែមេសា ហើយតំបន់ដែលមានហានិភ័យខ្ពស់ជាច្រើនត្រូវបានកំណត់ជាតំបន់ក្រហម។ ពលរដ្ឋក្នុងតំបន់ក្រហម មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែអាចលើកលែងចំពោះករណីចាំបាច់បំផុតមួយចំនួន។ ផ្សារមិនរៀបរយទាំងអស់ត្រូវបានបិទ ដើម្បីជួយទប់ស្កាត់ការកើនឡើងយ៉ាងឆាប់រហ័សនៃករណីជំងឺកូវីដ-១៩ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រួសារនីមួយៗទទួលបានអង្ករ ២៥ គីឡូក្រាម មី ៣០ កញ្ចប់ ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប និងទឹកស៊ីអ៊ីវ ៦ ដប។ ស្បៀងអាហារដែលត្រូវបានឧបត្ថម្ភ នឹងអាចផ្គត់ផ្គង់ ៣.៥០០ គ្រួសារនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង។
ពិធីប្រគល់ និងទទួលស្បៀងអាហារនេះ ត្រូវបានធ្វើឡើងនៅថ្ងៃនេះក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម សេង វណ្ណៈ នាយករដ្ឋបាលនៃសាលារាជធានីភ្នំពេញព្រមទាំងវត្តមានរបស់លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Cherchi Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការលោក Mike Ngai នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និងទីផ្សារ និងលោក Sean Tan នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ។
លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍បានឲ្យដឹងថា៖
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍ថា៖
ដោយមានការជួយពីមន្ត្រីសាលាក្រុង កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ស្បៀងអាហារទាំងនេះ នឹងត្រូវយកទៅចែកជូនឲ្យបានលឿនបំផុតដល់គ្រួសារដែលកំពុងត្រូវការជំនួយបំផុតនៅក្នុងតំបន់បិទខ្ទប់។
គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភជាច្រើនផងដែរដល់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញដែលរួមមាន ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ធ្វើតេស្តរកមេរោគ និងបរិក្ខារបង្ការដូចជា ម៉ាស់មុខ ជែលលាងដៃ និងឧបករណ៍វាស់កម្តៅ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការឧបត្ថម្ភសរុបដល់សាលារាជធានីភ្នំពេញកន្លងមក មានចំនួនប្រមាណ ២១៨.០០០ ដុល្លារ៕
អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស
ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៣៣៩.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]