ចិន៖ ប្រទេសចិនបានបង្ហោះម៉ូឌុលមួយផ្នែកនៃស្ថានីយអវកាសថ្មីរបស់ខ្លួនទៅទីអវកាស ដែលនេះគឺស្ថិតក្នុងកម្មវិធីអវកាសរបស់ទីក្រុងប៉េកាំង។
ម៉ូឌុល Tianhe ដែលមានបន្ទប់ស្នាក់នៅសម្រាប់សមាជិកអវកាសយានិក ត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Wenchang ដោយប្រើរ៉ុក្កែត Long March-5B ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រទេសចិនសង្ឃឹមថាស្ថានីយថ្មីនេះនឹងដំណើរការពេញលេញនៅឆ្នាំ2022។
បច្ចុប្បន្នស្ថានីយអវកាសតែមួយគត់ដែលស្ថិតនៅក្នុងគន្លងតារាវិថី គឺស្ថានីយអវកាសអន្តរជាតិ ISS ដែលចិនមិនមានចំណែកនៅក្នុងស្ថានីយនេះនោះទេ។
ស្ថានីយអវកាសថ្មី Tiangong ដែលមានទម្ងន់សរុប66តោន គ្រោងនឹងនៅដំណើរការយ៉ាងហោចណាស់10ឆ្នាំ។
ទីក្រុងប៉េកាំងគ្រោងនឹងមានការបាញ់បង្ហោះដូចគ្នានេះយ៉ាងតិច10លើកទៀត ដែលនឹងដឹកឧបករណ៍បន្ថែមទាំងអស់ចូលក្នុងគន្លងតារាវិថី ហើយនឹងបញ្ចប់ការសាងសង់ស្ថានីយទាំងមូលនៅឆ្នាំក្រោយ។ ស្ថានីយ Tiangong នឹងធ្វើដំណើរជុំវិញផែនដីក្នុងរយៈកម្ពស់ពី340ទៅ450គីឡូម៉ែត្រ។
ដោយឡែក ស្ថានីយអវកាស ISS គ្រោងនឹងចូលនិវត្តន៍បន្ទាប់ពីឆ្នាំ2024 ដែលអាចធ្វើឱ្យស្ថានីយអវកាស Tiangong របស់ចិន ក្លាយជាស្ថានីយអវកាសតែមួយគត់នៅក្នុងគន្លងផែនដី៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]