បរទេស៖ ស្ពានយោលវែងជាងគេបំផុតនៅលើពិភពលោក ត្រូវបានសាងសង់រួចរាល់នៅភាគខាងជើងប្រទេសព័រទុយហ្កាល់ ហើយប្រជាជនដែលរស់នៅក្បែរនោះសង្ឃឹមថាវានឹងអាចទាក់ទាញភ្ញៀវទេសចរ ដើម្បីជួយធ្វើឱ្យសេដ្ឋកិច្ចតំបន់នេះងើបឡើងវិញ ក្រោយពីត្រូវបានបំផ្លិចបំផ្លាញដោយសារជំងឺរាតត្បាត Covid-19។
ស្ពានដ៏វែងនេះ លាក់ខ្លួននៅចន្លោះផ្ទាំងថ្មដែលគ្របដណ្ដប់ដោយរុក្ខជាតិខៀវស្រងាត់និងផ្កាពណ៌លឿង នៅខាងក្នុងតំបន់ Arouca Geopark ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ ស្ពាននេះមានប្រវែង516ម៉ែត្រ និងនៅកម្ពស់175ម៉ែត្រពីលើដងទន្លេ Paiva។
មុនពេលពិធីបើកជាផ្លូវការនៅថ្ងៃអាទិត្យនេះ ប្រជាជនមកពីទីក្រុង Arouca ដែលនៅក្បែរនោះ ត្រូវបានអនុញ្ញាតឱ្យដើរឆ្លងកាត់ស្ពានមួយនេះ។
ស្ពានមួយនេះមានឈ្មោះថា Arouca 516 ហើយវានៅពីលើដងទន្លេ Paiva។
ស្ពាន Arouca 516 បំបែកឯតទគ្គកម្មសម្រាប់ស្ពានយោលវែងបំផុតលើលោក ដែលតំណែងនេះធ្លាប់បានបំបែកបានកាលពីឆ្នាំ2017 ដោយស្ពាន Charles Kuonen នៅ Randa ក្នុងតំបន់ Alps ប្រទេសស្វីស៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]