រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកោះអណ្តែត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាលស្រុក បានរកឃើញករណីវិជ្ជមានកូវីដ១៩ ម្នាក់ទៀត ទៅលើលោកយាយម្នាក់ ឈ្មោះ ង៉ែត ណាង មានវ័យ៧១ឆ្នាំ មានទីលំនៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីយកសំណាកលើកទី៣។ ដោយលោកយាយខាងលើ ធ្លាប់បានប៉ះពាល់ជាមួយឈ្មោះ សំ សុផល ភេទប្រុស ដែលពីមុនជាអ្នកវិជ្ជមានកូវីដ១៩ ដំបូងគេក្នុងគ្រួសារ បច្ចុប្បន្នក្រោយយកសំណាកលើកទី៤ ឃើញអវិជ្ជមានកូវីដ១៩ (ត្រូវជាកូនបង្កើតលោកយាយ ង៉ែត ណាង)។
គួរបញ្ជាក់ផងដែរថា មុនពេលរកឃើញវិជ្ជមាន លោកយាយឈ្មោះ ង៉ែត ណាង កំពុងធ្វើចត្តាឡីស័កនៅផ្ទះ ជាមួយប្តី ឈ្មោះ សំ គុណ ដោយពុំមានបានប៉ះពាល់ជាមួយអ្នកផ្សេងឡើយ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]