ថៃ៖ មហាជនប្រាកដជាបានស្គាល់តារាសម្ដែងស្រីដ៏ស្រស់ស្អាត Mewnittha ដែលពេលនេះនាងកំពុងតែមានផ្ទៃពោះ បានរយៈពេល៤ខែមកហើយ ព្រមទាំងមហាជនជាច្រើនក៏បានទន្ទឹងរង់ចាំ ចង់ដឹងថាតើនាងពពោះកូនស្រីឬក៏ប្រុស។
កាលពីរយៈពេលថ្មីៗនេះ Mewnittha បានធ្វើឱ្យមហាគ្រប់គ្នានមានការរំភើប និងត្រេកអរជំនួសដោយសារតែគូស្វាមីមួយគូនេះបានទៅពិនិត្យផ្ទៃពោះ ដើម្បីតាមដានពីសុខភាពកូននៅក្នុងផ្ទៃ ជាពិសេសក៏បានទៅពិនិត្យ មើលថាតើកូនរបស់នាងភេទប្រុស ឬក៏ស្រី ។ ពេលទៅដល់មន្ទីរពេទ្យទើបដឹងថា Mewnittha នាងកំពុងតែពពោះកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ហើយដំណឹងមួយនេះក៏បានធ្វើឱ្យហ្វេនៗមានសេចក្ដីត្រេកអរជំនួសគូស្វាមីមួយគូនេះជាខ្លាំង ដែលអ្នកទាំងពីរនឹងក្លាយជាឳពុងម្ដាយគេក្នុងពេលឆាប់ៗនេះហើយ៕
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]