ភ្នំពេញ៖ ជាការពិតណាស់ តារាសម្តែងលោក អេឡិច ចាន់ត្រា គឺជាតារាបង្ហាញម៉ូត និងតារាសម្តែងមួយរូប ដែលមានរូបសម្រស់ស្រស់សង្ហា និងមានកេរិ៍្តឈ្មោះល្បីល្បាញមួយរូបនៅលើវិស័យសិល្បៈកម្ពុជា។
យ៉ាងណាមិញ បើក្រលេក មើលមុខមាត់ និងសម្បុរ របស់លោកវិញ គឺមានភាពស្រស់ថ្លា។ ជាពិសេស អេឡិច ចាន់ត្រា បានធ្វើឲ្យហ្វេនស្រីៗ សរសើរមិនដាច់ពីមាត់ ពីរូបរាងកាយ ដ៏ខ្ពស់សង្ហារ និងសាច់ដំុធំៗ របស់ខ្លួន គ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីថ្មីៗនេះ ថាតារាបង្ហាញម៉ូត និងតារាសម្តែងរូបស្រស់សង្ហាសាច់សខ្ចី រូបនេះ បានបង្ហោះរូបភាពជាច្រើនប៉ុស្តិ៍ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយឈុតគ្រឺសេ វ៉ែនតាខ្មៅយ៉ាងសង្ហាមើលមួយភ្លេតស្មានតែតារាហុងកុង អមនឹងទេសភាពយ៉ាងស្រស់ស្អាតទាន់សម័យនៅប្រទេសកម្ពុជា ក្នុងទីក្រុងកោះពេជ្រដែលមើលទៅហាយសូមិនចាញ់បរទេសប៉ុន្មានទេ។
ជាមួយនឹងរូបភាពនេះ លោក អេឡិច ចាន់ត្រា បានឆក់យកបេះដូងអ្នកទស្សនាអស់មិនស្ទើ នឹងសរសើរមិនដាច់ពីមាត់ជាមួយនឹង រូបរាងដ៏ខ្ពស់សង្ហាយ៉ាងទាក់ទាញរបស់លោក៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]