រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីវេលាម៉ោង៧យប់ នៅថ្ងៃទី២៩ មេសា ២០២១នេះ ប្រជាជននៅក្នុងតំបន់ក្រហមមួយកន្លែង បានបង្កភាពភ្ញាក់ផ្អើល ដោយសារតែ ប្រជាជន ក្នុងភូមិបាន បានប្រមូលគ្នាម្នីម្នា មកចេញតវ៉ាសុំស្បៀងជំនួយ យ៉ាងច្រើនកុះករ ក្រោយរបាំងដែក ជាមួយអាជ្ញាធរ ។
គួរបញ្ជាក់ផងដែរថា ទីតាំងកើតហេតុនេះ គឺនៅមុខវត្តស្ទឹងមានជ័យ នៅភូមិព្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលប្រជាជន ក្នុងភូមិនេះ បានសរសេររៀបរាប់ យ៉ាងក្តុកក្តួលលើ ក្រដាសឡាំង ព្យួរជាប់នឹងរនាំងដែក សមត្ថកិច្ច យ៉ាងដូច្នេះថា ៖ <បិទតាំងពីថ្ងៃទី ១០ មេសា ២០២១> <ភូមិខ្ញុំដាច់បាយហើយ> <តាំងពីថ្ងៃទី១០ មេសា ២០២១>។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ អាជ្ញាធរបានសម្របសម្រួលប្រជាជនឲ្យត្រលប់ទៅផ្ទះវិញ ហើយធ្វើការចុះឈ្មោះជូនខាងអាជ្ញាធរ ដើម្បីធ្វើការផ្តល់ជំនួយ លុះមកដល់យប់ម៉ោង៨ ថ្ងៃដដែលនោះ ប្រជាជនទាំំងអស់ បានទទួលការឧបត្ថម្ភស្បៀងពីរដ្ឋបាលរាជធានីភ្នំពេញ ភ្លាមៗតែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]