រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រដ្ឋបាលបានបន្ថែមតំបន់មួយចំនួន ជាតំបន់ក្រហម និងតំបន់លឿងទុំ ដែលស្ថិតនៅក្នុងខណ្ឌទួលគោក។
ក្នុងនោះ តំបន់ទាំងនោះ មានភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជាតំបន់លឿង និង ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និង ភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោកជាតំបន់ក្រហម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សុពលភាពនៃការបន្ថែមតំបន់ទីតាំងទាំងប៉ុន្មាននេះ ជាតំបន់លឿងទុំ និង តំបន់ក្រហម ត្រូវចាប់អនុវត្តរយៈពេល៦ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]