ការដុសសម្អាតធ្មេញជាទៀងទាត់ និងប្រើអំបោះទាក់ធ្មេញជាប្រចាំ មានសារសំខាន់ណាស់ចំពោះសុខភាពមាត់ធ្មេញ។ នៅពេលដែលធ្មេញស្អាត និងរឹងមាំ គ្នាយើងច្បាស់ជាមានទំនុកចិត្តលើខ្លួនឯង ជាក់ជាមិនខាន។ យ៉ាងណាមិញ ទម្លាប់ថែទាំធ្មេញតែមួយមុខនៅមិនទាន់គ្រប់គ្រាន់ឡើយ។ គ្នាយើងគប្បីបញ្ចូលអាហារមួយចំនួនដែលមានគុណប្រយោជន៍ដល់សុខភាពមាត់ធ្មេញផងដែរ។
១. ការ៉ុត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការ៉ុតគឺជាប្រភពដ៏ល្អនៃជាតិសរសៃ ហើយការញ៉ាំការ៉ុតបន្ទាប់ពីញ៉ាំអាហាររួច នឹងជួយដល់ការផលិតទឹកមាត់ ដែលអាចកាត់បន្ថយហានិភ័យនៃដង្កូវស៊ីធ្មេញ។ ដូច្នេះហើយ គ្នាយើងគប្បីញ៉ាំការ៉ុត ដើម្បីទទួលបានធ្មេញដែលមានសុខភាពល្អ។
២. ទឹកដោះគោ
យើងរាល់គ្នាសុទ្ធតែដឹងហើយថា ទឹកដោះគោគឺជាប្រភពនៃជាតិកាល់ស្យូម ដែលមានគុណប្រយោជន៍ជួយពង្រឹងឆ្អឹង និងធ្មេញ។ ការញ៉ាំទឹកដោះគោអាចជួយប្រឆាំងនឹងកម្រិតជាតិអាស៊ីដនៅក្នុងប្រហោងធ្មេញ ក៏ដូចជាការពារជំងឺពុកធ្មេញ។ យើងក៏អាចញ៉ាំអាហារដែលសំបូរទៅដោយជាតិកាល់ស្យូមដូចជាទឹកដោះគោ គ្រាប់ល្ង ទឹកសណ្ដែកជាដើម។ បន្ថែមពីនេះ ទឹកដោះគោមានផ្ទុកវីតាមីនC និងD ដែលអាចជួយពង្រឹងធ្មេញ និងអញ្ចាញថែមទៀតផង។
៣. ទឹកដោះគោជូរ
ទឹកដោះគោជូរក៏មានជាតិកាល់ស្យូមខ្ពស់ ព្រមទាំងសំបូរទៅដោយប្រូតេអ៊ីន។ ដូច្នេះហើយ ការញ៉ាំទឹកដោះគោជូរអាចជួយពង្រឹងធ្មេញរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។ សារធាតុProbiotices នៅក្នុងទឹកដោះគោជូរមានអត្ថប្រយោជន៍ជួយការពារអញ្ចាញធ្មេញ និងជំងឺពុកធ្មេញ។ ការញ៉ាំទឹកដោះគោជូរក៏អាចជួយការពារកាចារធ្មេញឲ្យរឹងមាំដូចគ្នា។
ការដុសសម្អាតធ្មេញជាទៀងទាត់ និងប្រើអំបោះទាក់ធ្មេញជាប្រចាំ មានសារសំខាន់ណាស់ចំពោះសុខភាពមាត់ធ្មេញ។ នៅពេលដែលធ្មេញស្អាត និងរឹងមាំ គ្នាយើងច្បាស់ជាមានទំនុកចិត្តលើខ្លួនឯង ជាក់ជាមិនខាន។ យ៉ាងណាមិញ ទម្លាប់ថែទាំធ្មេញតែមួយមុខនៅមិនទាន់គ្រប់គ្រាន់ឡើយ។ គ្នាយើងគប្បីបញ្ចូលអាហារមួយចំនួនដែលមានគុណប្រយោជន៍ដល់សុខភាពមាត់ធ្មេញផងដែរ។
៤. តែបៃតង
តែបៃតងគឺជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលមានប្រយោជន៍ខ្លាំងដល់ធ្មេញរបស់យើង។ សារធាតុPolyphenols ដែលមាននៅក្នុងតែក្រហម និងតែបៃតងអាចពន្យឺតការលូតលាស់នៃបាក់តេរី ដែលបង្កជាដង្កូវស៊ីធ្មេញ និងជំងឺអញ្ចាញធ្មេញ។
៥. បន្លែស្លឹកបៃតង
ជាមួយគ្នានេះដែរ បន្លែស្លឹកបៃតងដូចជាស្ពៃពួយឡេង ផ្កាខាត់ណា គឺសំបូរទៅដោយអាស៊ីដហ្វូឡេត។ ពិតណាស់ បន្លែទាំងនេះមានជាតិកាល់ស្យូមខ្ពស់ ដែលអាចជួយបង្កើតកាចារធ្មេញ។ ដូចនេះ ដើម្បីទទួលបានធ្មេញដែលមានសុខភាពល្អ និងរឹងមាំ បន្លែស្លឹកបៃតងគឺជាជម្រើសដ៏ប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]