ថៃ៖ មហាជនគ្រប់គ្នាច្បាស់ជាដឹងហើយ ថា Sririta គឺជាតារាសម្ដែងនៅក្នុងជួរសិល្បៈម្នាក់ដែលមានប្រជាប្រិយភាពម្នាក់ ហើយពេលកន្លងទៅនេះនាងក៏បានសម្រាលកូនប្រុសម្នាក់យ៉ាងស្រស់ស្អាតថែមទៀតផង។
បច្ចុប្បន្ននេះមិនថានៅក្នុងប្រទេសកម្ពុជាយើងដែលមានឆ្លងនូវជំងឺកូវីដ១៩ទេ សូម្បីតែក្នុងប្រទេសថៃក៏មានការឆ្លងរាលដាលយ៉ាងខ្លាំងដែរ ក្នុងនោះក៏មានតារាសិល្បៈជាច្រើននាក់នៅក្នុងប្រទេស បានផ្ដល់នូវការឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺផ្សេងៗ ខ្លះក៏មានជួយជាថវិការ ខ្លះទៀតក៏មានជាសម្ភារដល់ពួកគេទាំងអស់នោះ។
ជាក់ស្ដែង Sririta នាងបានធ្វើឱ្យមហាជនគ្រប់គ្នាមានការស្ងប់ស្ងែងនិងកោតសរសើរពីទឹកចិត្តរបស់នាងដែលបានឆ្លៀតពេលពីការមើលថែកូនតូចដែលទើបតែកើតរបស់នាង ដើម្បីចូលផ្ទះបាយបញ្ចេញស្នាដៃ រៀបចំនិងធ្វើអាហារ ជាច្រើនសម្រាប់បញ្ជូនយកទៅឱ្យក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមួយកន្លែងចំនួន១០០ប្រអប់។ទាំងនេះគឺជាផ្នែកមួយក្នុងការលើកទឹកចិត្តរបស់ Sririta ចំពោះក្រុមគ្រូពេទ្យ ដែលបានធ្វើការហត់នឿយលះបង់កំលាំងកាយចិត្តមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់៕
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]