កម្សាន្ត៖ ដោយបានវ៉ាដាច់តារាម៉ូដែល Kylie Jenner តារាសម្តែង និងជាតារាកីឡាកាសរាងសង្ហាសាច់ដុំធំៗ The Rock ឬមានឈ្មោះពេញថា Dwayne Johnson បានឈោងចាប់យកតំណែងជាតារាដែលរកចំណូលបានខ្ពស់ជាងគេបំផុតនៅលើបណ្តាញសង្គម Instagram ។
យោងតាមក្រុមហ៊ុនទីផ្សារព័ត៍មានសង្គម Hopper HQ បានឱ្យដឹងថា តារាសម្តែងក៏ដូចជាតារាកីឡាកាសដ៏មានប្រជាប្រិយភាពមានតម្លៃខ្លួនខ្ពស់ ចំពោះការផ្សាយពាណិជ្ជកម្មខ្ទង់១លាន់ដុល្លារសម្រាប់ការផ្សាយនិមួយៗនៅលើបណ្តាញសង្គម Instagram។ ដោយក្នុងនោះ The Rock មានអ្នក Follower រហូតដល់ទៅ ១៨៩លាននាក់ ដែលមានចំនួនលើសអ្នក Follower របស់លោក Kylie Jenner មានអ្នកFollower ចំនួន១៨៤ លាននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសាព័ត៍មាន Fox News, ក្រុមហ៊ុន Hopper HQ បានចាប់ផ្តើមប្រមូលបញ្ជីនៃតារាដែលទទួលបានប្រាក់ចំណូលច្រើនបំផុតប្រចាំឆ្នាំ២០១២ ដោយបានសាកសួរអំពីចំនួនទឹកប្រាក់របស់ពួកគេផងដែរ។ ហើយតារាទាំងនោះ ជាធម្មតាតែងពិភាក្សាជាមួយនឹងក្រុមហ៊ុនដែលផ្តល់នូវការផ្សព្វផ្សាយផងដែរ ថាការផ្សាយណាមួយគួរត្រូវបានគិតក្នុងតម្លៃណា សម្រាប់ផ្សាយពីផលិតផលនៅលើបណ្តាញសង្គម។
តារាម៉ូដែលស្រី Kylie Jenner មានអាយុ ២២ឆ្នាំ រកបានចំណូលពីការផ្សព្វផ្សាយពីផលិតនៅបណ្តាញសង្គមរហូតដល់ទៅ ៩៨៦,០០០ ដុល្លារសហរដ្ឋអាមេរិក។
សម្រាប់តារាដែលទទួលបានចំណូលច្រើនខ្ពស់ដោយសារការផ្សព្វផ្សាយពាណិជ្ជកម្ម មានដូចជា កីឡាករបាល់ទាត់ Christian Ronaldo តារាចម្រៀងស្រី Kim Kardashian និងតារាចម្រៀងPop Ariana Grande។
ព័ត៍មានដែលថា Dwayne Johnson ឬ The Rock មានចំណូលកប់ពពកនោះគ្មានអ្វីគួរភ្ញាក់ផ្អើលឡើយ ព្រោះតារារូបនេះ រកបានប្រាក់យ៉ាងពីវ័យថតខ្សែភាពហូលីវូដដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងចំណោមតារាផ្សេងទៀត ខណៈដែលលោកមានវ័យត្រឹមតែ៤៨ឆ្នាំប៉ុណ្ណោះ នេះបើតាមទស្សនាវដ្ដីForbes៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]