ថៃ៖ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីដំណឹងដ៏ក្រៀមក្រំទាក់ទងនឹងការបានបង់ជីវិតរបស់តារាកម្លែងដ៏ល្បីគឺNaKom  ដោយសារជំងឺកូវីដ១៩ រួចមក បានធ្វើឱ្យអ្នកនៅក្នុងរង្វង់សិល្បៈ និងមហាជនអ្នកគាំទ្រទូទាំងក្នុងប្រទេសថៃ និង ក្រៅប្រទេសមានការតក់ស្លុត និងមានការសោកស្ដាយជាខ្លាំង ។

NaKom
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២១ មានសេចក្ដីរាយការណ៍ថាលោក Nakom បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីលោកបានសម្រាកព្យាបាលជំងឺកូវីដ១៩ ហើយអាការរបស់លោកមានសភាពធ្ងន់ធ្ងរពេក ទើបលោកមិនអាចតស៊ូជាមួយជំងឺមួយនេះបានតទៅទៀត។

នៅក្នុងពេលថ្មីៗនេះក្រុមគ្រួសាររបស់ Nakom បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដើម្បីទៅទទួលសពរបស់ លោកNakom យកមកធ្វើបុណ្យតាមប្រពៃណី នៅវេលាម៉ោង ៣រសៀលនេះហើយ។

NaKom

សម្រាប់សពរបស់ Nakom វិញដោយសារដែលលោកបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩  ដូច្នេះហើយខាងមន្ទីរពេទ្យបានធ្វើការរុំនិង រៀបចំសាកសពដោយការយកចិត្តទុកដាក់បំផុត គឺ ក្រុមគ្រូពេទ្យបានរុំក្នុងថង់ជាច្រើនជាន់និងដាក់សពក្នុងមឈូសចំនួន៣ជាន់និងធ្វើការចាក់សោយ៉ាងជិត មុននិងប្រគល់សាកសពជូនក្រុមគ្រួសារ ព្រមទាំងមិនអនុញ្ញាតឱ្យបើកមើលនោះទេ។

រឿងនេះវាពិតជាសង្វេគខ្លាំងណាស់សម្រាប់គ្រួសារ Nakom និងមហាជនជាច្រើនដែលកំពុងតែកាន់ទុក្ខ ៕

   Join Us ៖ https://t.me/khmerload

NaKom
NaKom
NaKom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]