ថៃ៖ យោងតាម សារព័ត៌មានថៃ បានបញ្ជាក់ប្រាប់ យ៉ាងច្បាស់ថា តារាកំប្លែងថៃឈ្មោះ Kom Chauncheun ត្រូវបានស្លាប់ ព្រោះជំងឺកូវីដ១៩ វាយលុកខ្លាំង កាលពីព្រឹកថ្ងៃទី ៣០ មេសា ២០២១ កន្លងទៅនេះ។

ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់កូនស្រីតារាកំប្លែងរូបនេះ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានប្រាប់ តាមទូរសព្ទ នៅម៉ោង២អាធ្រាត កន្លងទៅថា ឪពុករបស់ខ្លួន មានអាការៈធ្ងន់ធ្ងរបាត់ទៅហើយ តែអ្វីដែលកូនស្រី កាន់តែសោកស្តាយបំផុតនោះ គឺ មានតែខ្លួន និងស្វាមីប៉ុណ្ណោះ ដែលត្រូវអនុញ្ញាតឲ្យ ចូលរួមពិធីបូជានេះ ខណៈដែលម្តាយ បានរកឃើញវិជ្ជមានកូវីដ និងប្អូនប្រុស បានកំពុងតែធ្វើ ចត្តាឡីស័ក មិនតែប៉ុណ្ណោះ ញាតិមិត្តក៏មិនអាចចូលរួមបានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា សពនេះ តម្រូវឲ្យបូជា ក្នុងរយៈពេល២៤ម៉ោង ដោយសពត្រូវបាន បញ្ជូនទៅដល់វត្ត នៅម៉ោង៣រសៀល មុននេះបន្តិច ដោយមានតែ វត្តមានក្រុមគ្រូពេទ្យជំនាញ និង សមាជិកគ្រួសារ តែ២នាក់គត់៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]