កូរ៉េខាងត្បូង៖ មហាជនគ្រប់គា្នប្រាកដជាបានស្គាល់ជាមួយតារាសម្ដែងដ៏ស្រស់សង្ហា លោក Shin Sung Rok ដែលជាតារាល្បី និងមានប្រជាប្រិយភាពក្នុងការសម្ដែងរឿងជាច្រើន ក្នុងជួរសិល្បៈកូរ៉េខាងត្បូង។
នៅក្នុងរយៈពេលថ្មីៗនេះ Shin Sung Rok ត្រូវបានគេរាយការណ៍មកថាលោក បានធ្វើតេស្តរកឃើញថាមានវិជ្ជមានកូវីដ១៩ បន្ទាប់ពីលោក ធ្លាប់បានជាប់ពាក់ព័ន្ធនឹងអ្នកដែលមានផ្ទុកជំងឺកូវីដ១៩នេះ។ ក្នុងនោះលោកក៏ត្រូវបានធ្វើតេស្តជាច្រើនលើកច្រើនសារ ដោយកាធ្វើតេស្តលើកទីមួយនៅថ្ងៃទី២៣ឃើញមានវិជ្ជមានកូវីដ១៩ ភ្លាមៗនោះនៅពេលព្រឹកឡើង គេបានធ្វើតេស្តម្ដងទៀត គឺអវិជ្ជមាន ប៉ុន្តែក្រុមគ្រូពេទ្យមិនគិតពីលទ្ធផលតេស្តមួយនោះទេ ដោយឱ្យគេនៅសម្រាកតាមដានបន្តទៀត។ លុះដល់ថ្ងៃទី២៧ខែមេសាទើបតេស្តវិជ្ជមានម្ដងទៀត ក្នុងកំឡុងពេលនោះមក Shin Sung Rok ក៏បានធ្លាក់ខ្លួនឈឺ ដែលជារោគសញ្ញាជំងឺកូវីដតែម្ដង ។ ដែលនេះគឺជាលទ្ធផលរបស់ Shin Sung Rok ដោយការធ្វើតេស្តម្ដងហើយម្ដងទៀតទើបឃើញលទ្ធផល ហើយពេលនេះគេកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ក្នុងប្រទេសកូរ៉េ៕
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]