មិនមែនមានតែមនុស្សប្រុសទេដែលធុញទ្រាន់ និងចង់បញ្ឈប់ស្នេហាមួយ ព្រោះនៅពេលឆ្អែតចិត្ត ឬលែងមានសេចក្ដីសុខក្នុងមនោសញ្ចេតនាណាមួយ មនុស្សស្រីក៏ចង់បញ្ចប់ចំណងមនោសញ្ចេតនាមួយដែរ។ តែដោយហេតុផលណាមួយ ពួកគេមិនអាចបង្ហើបមាត់និយាយចេញមកបាន ធ្វើឲ្យខ្លួនធ្លាក់ចូលស្ថានភាពកុហកខ្លួនឯង ហើយអ្នកក៏ចាប់ផ្តើមគិតថា ការហួងហែង ការបារម្ភ ការខិតខំថែរក្សាស្នេហាមួយនេះរបស់អ្នកនៅតែបរាជ័យ ពោលសម្រាប់អ្នកដែលអស់ចិត្តឬចង់បញ្ចប់ស្នេហា ពួកគេនឹងបង្ហាញចរិតបែបនេះចេញមក។
ខាងក្រោមនេះ ជាសញ្ញាបង្ហាញថាអ្នកនោះអស់អារម្មណ៍ជាមួយអ្នក៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.អារម្មណ៍ផ្លាស់ប្តូរខុសធម្មតា
អ្នកលែងមានអារម្មណ៍ផ្ញើសារ និងនិយាយទូរសព្ទរាប់ម៉ោងជាមួយគ្នាទៀតហើយ។ អារម្មណ៍របស់ចំពោះគេនៅពេលនេះគឺហីហី កំបុតៗ។ សម្ដីរបស់គេនិយាយហាក់លែងចូលត្រចៀកទៀត ឬអាក្រក់ជាងនេះទៀត គឺអ្នកតែងចង់ឈ្លោះជាមួយគេជានិច្ច ទាំងគ្មានហេតុផលអ្វីដែលនឹងធ្វើឲ្យមានរឿងឈ្លោះប្រកែក តែក៏វាកើតអារម្មណ៍បែបនឹងឡើងមកភ្លាមៗ
២. គេព្យាយាមគេចពីអ្នក
វាពិតជាមានភាពងាយស្រួលខ្លាំងណាស់ ដើម្បីដឹងថា អារម្មណ៍របស់អ្នកដែលជាមនុស្សដែលយើងស្រឡាញ់នៅស្រឡាញ់ជាមួយយើងនៅដូចដើមឬអត់។ នៅពេលដែលគេចាប់ផ្ដើមលែងបង្ហាញសកម្មភាពចាប់អារម្មណ៍នឹងអ្នក ក៏ដូចជាចាប់ផ្ដើមគេចវេសពីអ្នកមិនចង់ជួបមុខអ្នកខុសប្លែកពីសព្វដងដែលតែងតែចង់ជួមមុខអ្នកគ្រប់ពេលនោះ នេះហើយមានន័យថា អារម្មណ៍របស់គេចំពោះអ្នកបានប្រែប្រួលហើយ។
៣.គ្រប់ពេលនៅក្បែរអ្នក គេមានអារម្មណ៍ធុញទ្រាន់
ពិតណាស់អ្នកដែលធ្លាប់មានស្នេហាប្រាកដជាយល់ហើយថា ពេលអ្នកស្រលាញ់គ្នា បាននៅក្បែរគ្នា គឺជាសេចក្តីសុខ និង ការចង់បានរបស់គ្រប់គូស្នេហ៍។ ផ្ទុយមកវិញ ប្រសិនបើគេមានឱកាសបាននៅក្បែរអ្នកហើយ តែបែរជាមានអារម្មណ៍ធុញទ្រាន់ ហើយបន់ឲ្យតែឆាប់ចប់ដល់ពេលវេលា នឹងអាលបានទៅផ្ទះរៀងខ្លួនវិញនោះ មានន័យថា គេលែងអាល័យស្នេហាមួយនេះហើយ គឺនៅតែចាំពេលនិយាយពាក្យថាបែកប៉ុណ្ណោះ។
៤.អ្នកលែងជាជម្រើសទី១សម្រាប់គេ លែងមានការប្រចណ្ឌចំពោះអ្នក
ច្បាប់នៃមនុស្សពីរអ្នកស្រឡាញ់គ្នា មនុស្សដែលគេធ្លាប់គិតដល់ទី១រាល់ពេលក្រោកពីដំណេកគឺធ្លាប់ជារូបអ្នក តែបច្ចុប្បន្នអ្នកលែងជាជម្រើសទី១សម្រាប់គេហើយ។ រាល់ព័ត៌មានដែលគេតែងចែករំលែកនឹងអ្នកនោះ នៅពេលនេះ គេក៏លែងចង់ប្រាប់អ្នកទៀតដែរ។ជាពិសេស ប្រចណ្ឌគឺជារសជាតិមួយក្នុងរឿងស្នេហាដែលមិនអាចខ្វះបាន។ មានតែអ្នកស្រលាញ់គ្នាខ្លាំងប៉ុណ្ណោះ ទើបមានអារម្មណ៍បែបនេះទៅកាន់ដៃគូ។ យ៉ាងណាក្ដី ប្រសិនបើ គេអស់អារម្មណ៍មួយនេះចំពោះដៃគូខ្លួនហើយ មានន័យថាមនោសញ្ចេតនារបស់គេចំពោះអ្នកក៏សាបរលាបដូចគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]