ប្រទេសជប៉ុន: យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ស្ថានអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសជប៉ុន សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ខ្មែរដែលកំពុងមានវត្តមាន នៅប្រទេសជប៉ុន ឲ្យបានជ្រាបថា នៅវេលាម៉ោង១០:២៧នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មានគ្រោះរញ្ជួយដីកម្រិត៦,៦ រិកទ័រ នៅខេត្តមីយ៉ាហ្គិ (Miyagi) ។ ដោយគ្រោះរញ្ជួយដីនេះ នឹងមិនបង្កឲ្យមានរលកយក្សស៊ូណាមិទេ ។
បញ្ជាក់: ក្នុងករណីបងប្អូន ឬក្មួយៗមានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរយើង ដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈ៖
- ហ៊្វេសប៊ុក របស់ស្ថានទូត Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館
- ទូរស័ព្ទលេខ 080 4689 9374
ដូច្នេះសូមបងប្អូន និងប្រិយមិត្តទទួលជ្រាបជាព័ត៌មាន៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]