ភ្នំពេញ៖ បើសិនជាពេលនេះលោកអ្នកមានសាច់ប្រាក់ទំនេរ ហើយកំពុងតែស្វែងរកការដាក់ប្រាក់បញ្ញើ ដែលមានអត្រាការប្រាក់ខ្ពស់ និងមានសុវត្ថិភាព លោកអ្នកអាចបើកគណនីដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយខ្លួនឯងយ៉ាងងាយតាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល។
សម្រាប់របៀបដាក់ប្រាក់បញ្ញើមានកាលកំណត់ ជំហានដំបួងសូមចូលទៅកាន់កម្មវិធីអេស៊ីលីដាម៉ូបាល រួចជ្រើសយកពាក្យ “វិនិយោគ”។ សូមបំពេញលេខសម្ងាត់ផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ បន្ទាប់មកសូមជ្រើសរើសយកពាក្យ”ដាក់ប្រាក់បញ្ញើមានកាលកំណត់ថ្មី” បន្ទាប់មកទៀត សូមបំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ដូចជា៖ ១.ជ្រើសរើសប្រភេទគណនី ២.បញ្ចូលលេខគណនី ៣.ជ្រើសរើសរយៈពេលដាក់ប្រាក់បញ្ញើ ៤.បញ្ចូលចំនួនទឹកប្រាក់ដាក់បញ្ញើ ៥.បន្តកិច្ចសន្យាថ្មីដោយស្វ័យប្រវត្តិ និងបញ្ចូលចំនួនបន្ត ៦.ព័ត៌មានលម្អិតពីអត្រាការប្រាក់ និងចុងក្រោយចុចបញ្ជូន។ សូមផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នក រួចសូមចុចពាក្យ ខ្ញុំបានអាន និងយល់ព្រមតាមលក្ខខណ្ឌ រូចចុងយល់ព្រម នោះនឹងមានផ្ទាំងសារបញ្ជាក់ថា ប្រត្តិបត្តិការទទួលបានជោគជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះប្រភេទប្រាក់ក្នុងការដាក់ប្រាក់បញ្ញើមានកាលកំណត់ លោកអ្នកអាចជ្រើសរើសសន្សំជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាតតាមតម្រូវការ ដែលមានទំហំប្រាក់ដើមក្នុងអប្បបរមាត្រឹមតែ ២.០០០.០០០រៀល ៥០០ដុល្លារ ឬ ២០.០០០បាត។ ការដាក់ប្រាក់បញ្ញើមានកាលកំណត់នេះដែរ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ដ៏ល្អគួរជាទីពេញចិត្តហើយលោកអ្នកក៏មានជម្រើសក្នុងការទទួលយកការប្រាក់តាមបីរបៀប ដូចជាទទូលការប្រាក់រៀងរាល់ខែ ទទួលការប្រាក់រៀងរាល់បីខែ និងទទួលការប្រាក់នៅពេលដល់កាលកំណត់។
គួរបញ្ជាក់បន្ថែមថា ការដាក់ប្រាក់បញ្ញើមានកាលកំណត់ តាមអេស៊ីលីដាម៉ូបាល លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់ជាងការដាក់បញ្ញើតាម បញ្ជរ ឬតាមរយៈម៉ាស៊ីន។ ដើម្បីជ្រាបបន្ថែមឲ្យកាន់តែច្បាស់អំពីអត្រាការប្រាក់រវាងការដាក់ប្រាក់បញ្ញើមានកាលកំណត់ តាមអេស៊ីលីដាម៉ូបាល និងតាមរយៈបញ្ជរឬតាមរយៈម៉ាស៊ីន សូមចូលទៅកាន់តំណនេះ https://www.acledabank.com.kh/kh/khm/ps_defixeddeposit។
សម្រាប់អតិថិជនដែលមិនទាន់មានកម្មវិធីអេស៊ីលីដាម៉ូបាល លោកអ្នកអាចបង្កើតបានដោយខ្លួនឯងយ៉ាងងាយ តាមរយៈទូរសព្ទដៃដោយគ្រាន់តែចូលទៅកម្មវិធី Appstore Playstore ឬ Huawei AppGallery ហើយវាយពាក្យ ACLEDA Mobile។ ចំពោះលក្ខខណ្ឌក្នុងការបង្កើតគណនីអេស៊ីលីដាម៉ូបាល តម្រូវឲ្យមានអាយុចាប់ពី ១៨ឆ្នាំឡើង និងតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, លិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ), ឬឯកសារបញ្ជាក់ពីអត្តសញ្ញាណប្រហាក់ប្រហែលផ្សេងទៀតដែលមានភ្ជាប់ជាមួយនូវរូបថតរបស់អតិថិជន ដែលចេញផ្សាយដោយអាជ្ញាធរមានសមត្ថកិច្ច។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការចុះឈ្មោះដោយខ្លួនឯងផ្ទាល់ ឬការចុះឈ្មោះនៅការិយាល័យធនាគារ និងការចុះឈ្មោះធ្វើជាពាណិជ្ជករអេស៊ីលីដាម៉ូបាល ដើម្បីអាចប្រមូលប្រាក់ថ្លៃទំនិញ-សេវាកម្ម តាមរយៈ QR Code សូមចូលមកកាន់តំណរនេះ https://www.acledabank.com.kh/kh/khm/ps_ebacledamobile ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក គន្លឹះលុយ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]