កូរ៉េខាងត្បូង៖ កាលពីចុងខែមីនាតារាកំប្លែងទូរទស្សនិ៍ដ៏ល្បីគួរសម Park Na Rae ត្រូវគេរិះគន់យ៉ាងចាស់ដៃ ក្រោមសកម្មភាពដែលមិនសមនៅកម្មវិធីចេញផ្សាយ ដោយសារតែប្រើប្រាស់ពាក្យមិនគប្បី បូករួមជាមួយ កាយវិការរំលោភបំពានផ្លូវភេទ។
ដោយឡែកក្រោយពីរឿងរ៉ាវទាំងនេះ បានកើតឡើង បានបណ្តាលឲ្យមានប្រតិកម្មពីសំណាក់មហាជនទូទាំងប្រទេស បានធ្វើឱ្យតារាស្រីរូបនេះសុំទោសជាផ្លូវការ ថែមទាំងបានលុបវីដេអូ និងចាកចេញពីកម្មវិធីទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណាក៏ដោយភាពចម្រូងចម្រាសមិនបញ្ឈប់នៅទីនេះទេជាកស្តែងកាលពីព្រឹកនេះ ថ្ងៃទី ៣០ ខែមេសា ស្ថានីយ៍ប៉ូលីស Gangbuk នៃទីក្រុងសេអ៊ូលបានធ្វើសេចក្តីថ្លែងការណ៍ថាពួកគេបានទទួលពាក្យបណ្តឹងអំពីការយាយីផ្លូវភេទ។
បន្ថែមពីនេះ ប៉ូលីសបានធ្វើសេចក្តីអធិប្បាយទៀតថា ទោះបីជាវីដេអូត្រូវបានលុបចេញពីយូធូបក៏ដោយ ពួកគេនឹងត្រូវធ្វើការស៊ើបអង្កេត និងបញ្ជាក់ឡើងវិញប្រសិនបើសកម្មភាពរបស់ Park Na Rae អាចត្រូវបានគេចាត់ទុកថាជាបទឧក្រិដ្ឋណាមួយ ពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់។
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]