វៀតណាម៖ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា ប្រធានមជ្ឈមណ្ឌលទ្រទ្រង់ និងគ្រប់គ្រងទេសចរណ៍ក្នុងខេត្ត Vung Tau បានចែករំលែកទិន្នន័យ នៃថ្ងៃដំបូងនៃរដូវឈប់សម្រាកកាលពីថ្ងៃទី ៣០ ខែមេសា ដែលទីក្រុងទេសចរណ៍មួយនេះ បានស្វាគមន៍ភ្ញៀវទេសចរច្រើនជាង ៧ ម៉ឺននាក់។
ដោយឡែកចំនួនអ្នកទេសចរមានការប្រែប្រួលច្រើន បើប្រៀបធៀបទៅនឹងថ្ងៃឈប់សម្រាកកាលពីប៉ុន្មានឆ្នាំមុន ដោយត្រូវបានឲ្យដឹងថា កាលពីឆ្នាំទៅ មានតែភ្ញៀវចំនួន ១០.៣០០ នាក់ប៉ុណ្ណោះ ខណៈនៅឆ្នាំ ២០១៩ ចំនួននេះមានចំនួន ១៤៨.០០០ នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាងអាជ្ញាធរ ក៏បានសង្កត់ធ្ងន់ថា ថ្ងៃឈប់សម្រាកនេះបានកើតឡើងនៅក្នុងបរិបទនៃការគ្រប់គ្រងយ៉ាងស្មុគស្មាញ ដោយពួកគេ បានក្រើនរំលឹកទៅដល់ប្រជាជន និងភ្ញៀវទេសចរឱ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់យ៉ាងតឹងរ៉ឹងនៅតាមឆ្នេរសមុទ្រ ដើម្បីត្រួតពិនិត្យការការពារ និងទប់ស្កាត់ការរាលដាលផងដែរ។
យ៉ាងណាមិញ នេះជាវិស្សមកាលដំបូងប្រចាំឆ្នាំនេះ បន្ទាប់ពីបានប្រទេសមួយនេះបានផ្អាកអស់រយៈពេលធំ បន្ទាប់ពីមានការឆ្លងរីករាលដាល ជាលក្ខណៈសហគមនិ៍ទ្រង់ទ្រាយធំ នៃជំងឺកូវីដ១៩ ដែលវាយលុកយ៉ាងសកម្មកាលពីដើមឆ្នាំ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]