រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣០ មេសា ២០២១ កន្លងទៅនេះ អគ្គិសនីកម្ពុជា បានធ្វើការ ជូនដំណឹង ស្តីពី ជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គិសនី ក្នុងកំឡុងពេល អនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។

ជាមួយគ្នានេះ ដើម្បីអាចមានលទ្ធភាពទូទាត់បន្ត ទៅកាន់អ្នកផលិតអគ្គិសនី ទាំងក្នុងប្រទេស និង ប្រទេសជិតខាងនោះ អគ្គិសនីកម្ពុជា បានអំពាវនាវ ឲ្យអតិថិជនទាំងអស់ ជួយទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ឲ្យទាន់ពេលវេលា តាមរយៈ កម្មវិធីនៃប្រព័ន្ធទូទាត់ របស់បណ្តាដៃគូសហការ ជាធនាគារ និងគ្រឹស្ថានមីក្រូហរិញ្ញវត្ថុផ្សេងៗ ឫអញ្ជើញទៅទូទាត់ដោយផ្ទាល់ នៅទីតាំងដែលជិតលោកអ្នកបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ចំពោះទីតាំងធំៗ ដែលទទួលការទូទាត់ ជាមូលប្បទានប័ត្រ អគ្គិសនីកម្ពុជា បានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលការទូទាត់ថ្លៃប្រើប្រាស់ ថាមពលរបស់អតិថិជន ក្នុងតំបន់បិទខ្ទប់ ដោយអតិថិន គ្រាន់តែតម្រូវឲ្យទាក់ទង តាមលេខទូរសព្ទដៃ ដែលមានក្នុងវិក្កយបត្រ រៀងរាល់ម៉ោងធ្វើការ។

ក្រៅពីនេះ អតិថិជនទាំងអស់ ក៏អាចបង្វែរការទូទាត់ តាមរយៈធនាគារ មកកាន់គណនីណាមួយ របស់អគ្គិសនីកម្ពុជា ដូចការភ្ជាប់ក្នុងតារាងជូន ហើយថតចម្លងឯកសារនោះ ផ្ញើមកកាន់ លេខទូរសព្ទ 012 685 789​ តាមរយៈ Telegram ឫ Whatsapp ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]