ចិន៖ កាលពីថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា មន្ទីរពន្ធក្រុងសៀងហៃរួមគ្នា នឹងការិយាល័យផ្សព្វផ្សាយនិងទូរទស្សន៍ក្រុងប៉េកាំង កំពុងតែបើកការស៊ើតអង្កេតជាលក្ខណៈទ្រង់ទ្រាយធំ ដែលប្រមូលភ័ស្តុតាងពាក់ព័ន្ធនឹងករណីសង្ស័យថាតារាស្រី Zheung Shuang បានលួចបន្លំលួចបន្លំឯកសារគេចពន្ធ ប្រាក់ចំណូលរបស់នាង។
ដោយឡែក រឿងរ៉ាវដ៏កក្រើកក្នុងវស័យកម្សាន្តចិននេះ បង្កឱ្យមានប្រធានបទជាច្រើន នៅលើបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ ដែលរូបនាង ក៏ជាតារាសម្តែងដ៏កម្រមួយរូបនៃប្រវត្តិសាស្ត្រចិនដែលត្រូវបានស៊ើបអង្កេតជាសាធារណៈចំពោះរឿងខុសច្បាប់នេះ បន្ទាប់ពីលោក Liu Xiaobo និង Fan BingBing។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនេះផងដែរ គេកំពុងដាក់ការសង្ស័យ តារាស្រី Zheung Shuang និងក្រុមគ្រួសារ ផ្សំគំនិតគ្នា បានក្លែងបន្លំឯកសារផងដែរ ដោយប្រើកិច្ចសន្យាកុងត្រា Yin-Yang តាមរយៈការក្លែងបន្លំប្រាក់ចំណូល ដើម្បីចែកប្រាក់ខែ ក្នុងការដាក់ចំណូលឲ្យទាប ដើម្បីគេចពន្ធ។
នេះបើយោងតាមអ្នកជំនាញបានឱ្យដឹងថា Zheung Shuang ទំនងជាប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌប្រសិនបើការចោទប្រកាន់នេះ ពិតជាពិតប្រាកដ ដោយគេបានអះអាង លើកឡើងថា តារាសម្តែងស្រីរូបនេះទំនងជាត្រូវជាប់ពន្ធនាគារ ៧ ឆ្នាំរួមជាមួយនឹងសំណងជាច្រើនរយលានដុល្លារអាមេរិកថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]