ថៃ៖ កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ ២០២១​ លោក Nakom ដែលជាតារាកប្លែងដ៏ល្បីមួយរូប បានទទួលមរណៈភាពបន្ទាប់ពីបានសម្រាកព្យាបាលជំងឺកូវីដ១៩ តែដោយអាការធ្ងន់ធ្ងរពេក ទើបធ្វើឱ្យលោកបាត់បង់ជីវីតនៅមន្ទីរពេទ្យក្នុងវ័យ ៦៣ឆ្នាំ ។

Nakom
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានឮដំណឹងពីដ៏ក្រៀមក្រំពីការទទួលមរណៈភាពរបស់តារាកប្លែងលោក Nakom  ​ដែលបានបាត់បង់ជីវីតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី៣០កន្លងទៅនេះ ហើយបានធ្វើឱ្យមហាជនជាច្រើននៅក្នុងប្រទេសថៃមានការសោកសង្រេង ព្រមទាំងធ្វើការកាន់ទុក្ខគ្រប់ៗគ្នា។ ហើយសពរបស់លោកក៏បានយកមកបូជានៅវត្តមួយក្នុងប្រទេសថៃ ដោយបរិយាកាសនៅទីនោះមានសភាពស្ងាត់ជ្រងំ មិនសូវមានមនុស្សច្រើននោះទេ។​​​ សម្រាប់សាច់ញាតិរបស់Nakom គឺមានត្រឹមតែកូនស្រី Ice និងប្អូនប្រុសរបស់នាងដែលត្រូវជា កូនរបស់លោក ​នៅក្នុងពិធីមួយនោះ ចំណែកប្រពន្ធរបស់Nakom គឺកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅឡើយ  ដូច្នេះពិធីបុណ្យសពមួយនេះធ្វើមិនបានពេញលេញល្អនោះទេ គឺគ្រាន់តែគម្រប់កិច្ចតែប៉ុណ្ណោះ ។ ក្នុងនោះកូនស្រីរបស់លោក Nakom ក៏បានបញ្ជាក់ទាំងក្ដីក្ដុកក្ដួលពាក់ព័ន្ធនឹងការមានគម្រោងធ្វើបុណ្យនេះម្ដងទៀតឱ្យបានសមរម្យជាងនេះ នៅពេលដែល ម្ដាយរបស់នាងជាពីជំងឺកូវីដ១៩សិន៕

  Join Us ៖ https://t.me/khmerload

Nakom
Ice និង ប្រុស
Ice  និង ប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]