ខេត្តស្ទឹងត្រែង៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋបាលបានរកឃើញករណីវិជ្ជមានកូវីដ១៩ លើពលរដ្ឋជនជាតិខ្មែរ ចំនួន០១នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ឆ្នាំ២០២១ ដែលជាករណីដំបូងបំផុតនៅខេត្តស្ទឹងត្រែង។ ករណីវិជ្ជមានកូវីដ១៩នេះ កើតលើឈ្មោះ លី សុភា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ដែលបានធ្វើដំណើរពីខេត្តព្រះសីហនុ មកដល់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
ហេតុដូចនេះ រដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ និង ប្រយោលជាមួយអ្នកជំងឺខាងលើ ធ្វើការទំនាក់ទំនងលេខ ០៨៨ ៨៧៧ ៨០០០ ឬ ០១៧ ៧៨៨ ០០០ ដើម្បីធ្វើតេស្តរកកូវីដ១៩ និង អនុវត្តវិធានការចត្តាឡីស័ក៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមអានសេចក្តីប្រកាសព័ត៍មានលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]