រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១កន្លងទៅ មានរឿងរ៉ាវមួយ ដោយមានក្មេងស្រីពីរនាក់ បានជ្រុះលុយក្រដាស២០ដុល្លារអាមេរិក ខណៈពេលដែលកំពុងធ្វើដំណើរតាមដងផ្លូវ នៅម្តុំផ្សារទំនើបអ៊ីអនម៉ល ខណ្ឌសែនសុខ ហើយពេលក្មេងស្រីនោះ ជិះម៉ូតូ ត្រឡប់ទៅកន្លែងជ្រុះទៅរើសលុយវិញ លុយនោះ ត្រូវបានបុរសម្នាក់ជិះរថយន្តម៉ាក Highlander ដែលពាក់ស្លាកលេខ 2V- 5883 រើសបានមុនទៅហើយ។
ក្រោយពីបានឃើញដូច្នេះ ក្មេងស្រីនោះ បានព្យាយាមសុំលុយនោះមកវិញ តែទោះបីនាងទទូចសុំយ៉ាងណា ក៏បុរសបើករថយន្តHighlander ខាងលើ មិនព្រមឱ្យឡើយ ខ្លាចថាមិនមែនម្ចាស់លុយ។ ក្នុងអំឡុងពេលសុំលុយមកវិញនោះ ក៏មានការប៉ះសម្តីគ្នាផងដែរ រហូតដល់ចុងក្រោយ បុរសជិះរថយន្តខាងលើ បានសម្រេចចិត្តហែកលុយចោល នៅមុខក្មេងស្រីនោះ រួចបើករថយន្តទៅបាត់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះដែរ ក្មេងស្រីដែលបានជ្រុះលុយនេះ មានឈ្មោះថា Nith Nith បានបង្ហោះវីដេអូ សម្តែងការតូចចិត្តនៅលើគណនីហ្វេសប៊ុកដូច្នេះថា៖
ដោយឡែក នៅម៉ោង១១ព្រឹកថ្ងៃទី០១ ឧសភា ២០២១ បុរសជិះរថយន្ត Highlander ដែលបានរើសលុយបាន ក៏បានឡាយវីដេអូ បកស្រាយវិញដូច្នេះថា ៖
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]