ជីវិត: ជាការពិត ការបោះជំហានធ្វើអាជីវកម្ម ឬការចាប់អាជីពដោយខ្លួនឯងគឺជាការបោះទុនមួយដែលម្ចាស់អាជីវកម្ម ឬមុខជំនួញ អាចខាត ឬចំណេញ អាស្រ័យលើកម្រិតសមត្ថភាពជាអ្នកដឹកនាំ ដែលអ្នកមាន ដោយប្រសិនណាអ្នកជាបុគ្គលដែលមានទំនួលខុសត្រូវខ្ពស់ ច្បាស់ណាស់ការងាររកស៊ី និងដំណើរការអាជីវកម្មរបស់អ្នកក៏នឹងរលូនទៅតាមនឹងដែរ។
យ៉ាងណាមិញ អាជីវកម្ម ឬក៏មុខជំនួញមួយចំនួនក៏អាចនឹងមិនដំណើរបានល្អ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មប្រកាន់ចរិតបែបមនុស្សរកស៊ីមិនឡើង។ សកម្មភាព ដែលគេអាចកំណត់បានថាអ្នកជាមនុស្សរកស៊ីមិនឡើងនោះរួមមាន÷

១/.ជាមនុស្សខ្ជិល:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

ឧបសគ្គដែលរារាំងអ្នក និងជំនួញអ្នកនោះគឺភាពខ្ជិល។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលខ្ជិលក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងរៀបចំ ច្បាស់ណាស់អ្នកនឹងក្លាយជាមនុស្សបរាជ័យ និងជាពិសេសអាជីវកម្មរបស់អ្នកក៏ដួលរលំទៅតាមនឹងដែរ។
២/.ចូលចិត្តប្រើប្រាស់ពាក្យសម្តីមិនល្អ

រូបតំណាង

ជាការពិតពាក្យសម្តីមនុស្សរស់ដោយសារមាត់ ដូចពាក្យចាស់បុរាណលោកពោលឡើងថា អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ក៏ព្រោះអណ្តាត។ យ៉ាងណាមិញ បើអ្នកជាអ្នករកស៊ី ដែលមានពាក្យសម្តីមិនផ្អែម ពិរោះ គួរឲ្យជាទីពេញចិត្ត ពេញថ្លើមរបស់ភ្ញៀវទេ តែផ្ទុយទៅវិញ បែរជាមានមាត់មិនល្អ ចូលចិត្តប្រើពាក្យសម្តីមិនល្អដាក់ភ្ញៀវច្បាស់ណាស់ អ្នកនឹងក្លាយជាមនុស្សរកស៊ីមិនឡើង ព្រោះគ្មាននរណាគេចូលចិត្តនឹងសម្តីរបស់អ្នកឡើយ។

៣/.ខ្វះទំនួលខុសត្រូវ

រូបតំណាង

ទំនួលខុសត្រូវគឺសំខាន់ណាស់សម្រាប់អ្នករកស៊ី និងមនុស្សគ្រប់គ្នា ជាឧទាហរណ៍ ប្រសិនបើអ្នកប្រកាសក្តែងៗប្រាប់ដល់អតិថិជនថារាល់ការទិញមានការធានាតែផ្ទុយទៅវិញបែរជាពេលដែលអតិងិជនមានបញ្ហាមិនទទួលសង ឬប្តូរ ច្បាស់លាស់អ្នកនឹងក្លាយជាមនុស្សរកស៊ីមិនឡើង ដោយសារតែទង្វើខ្វះទំនួលខុសត្រូវរបស់អ្នក។

៤/.ទឹកមុខ និងការរៀបចំខ្លួន

រូបតំណាង

ទឹកមុខ និងសម្លៀកក៏ជាផ្នែកមួយដ៏សំខាន់ទាំងក្នុងការរកស៊ីក្តី និងទាំងក្នុងការធ្វើការងារក្តី។ប្រសិនបើអ្នកជាមនុស្សមានមុខយ៉ាប់(មិនរួសរាយរាក់ទាក់) ច្បាស់លាល់គឺគ្នានអ្នកណាគេម្នាក់នឹងចូលចិត្តអ្នកទេ ហើយជាពិសេសទៅទៀតនោះបើអ្នកប្រកាន់ទឹកមុខយ៉ាប់ហើយ ច្បាស់លាស់សូម្បីតែឥវ៉ាន់ដែលអ្នកលក់ក៏គ្មានអ្នកទិញដែរ។

ដូច្នេះជារួមមក ដើម្បីកុំឲ្យអ្នកក្លាយជាមនុស្សរកស៊ីមិនឡើង និងមិនជាទីពេញចិត្តរបស់អ្នកដទៃ អ្នកគួរតែប្រកាន់ភ្ជាប់នូវឥរិយាបថសមរម្យ ទាំងពាក្យសម្តី កាយវិការ ទឹកមុខ និងការរៀបចំខ្លួន ព្រោះវានឹងជួយឲ្យអ្នកទទួលបានការជោគជ័យទាំងក្នុងការងារ និងអាជីវកម្ម៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]