យល់ដឹង៖ ជាទូទៅគូស្នេហ៍ដែលបានរៀបការហើយ គឺតែងតែមានបំណងចង់បាន​កូនដើម្បីជាចំណងស្នេហ៍របស់ពួកគេ ។ ហើយប្រាកដណាស់ មានគូស្នេហ៍មួយចំនួនគាត់ចង់បានកូនតាមភេទដែលពួកគាត់ចង់បាន ​គូស្នេហ៍ខ្លះចង់បានកូនស្រី ខ្លះចង់បានកូនប្រុស ប៉ុន្តែ មិនដឹងធ្វើដូចម្ដេចនោះទេ។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកដឹងពីវិធីក្នុងការមានកូន ប្រុស ឬស្រី តាមប្រាថ្នាៈ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិធីមានកូនស្រីៈ

រូបតំណាង

១. រួមភេទបែបរាក់ៗ

បើសិនជាអ្នកចង់បានកូនស្រី ដៃគូរួមភេទ គួរតែយល់ដឹងថាពេលដែលរួមភេទ ដៃគូខាងបុរសគួរតែបញ្ចូល ទឹកកាមរាក់ៗ ព្រោះដោយសារតែមាត់ស្បូនរបស់ស្ត្រី មានជាតិអាស៊ីតខ្ពស់ ធ្វើឱ្យមេជីវិតឈ្មោលចុះខ្សោយ ហើយមេជីវិតញីមានកំលាំងខ្លាំងជាង ដែលវាមានអំណោយផលអាចមានភាគរយក្នុងការបង្កកំណើតកូនស្រីខ្ពស់។

២. គណនាចន្លោះពេលរួមភេទៈ

វិធីសាស្ត្រមួយនេះនឹងមិនមានប្រសិទ្ធភាពសម្រាប់អ្នកដែលមិនមានរដូវមិនទៀងទាត់នោះទេ។ សម្រាប់វិធីនេះគឺ ដើម្បីឱ្យមេជីវិតឈ្មោលអាចរស់នៅក្នុងស្បូនរបស់ស្រីរយៈពេលយូរ ដោយមិនទាន់មានពងញីរបស់ស្ត្រីធ្លាក់ ដូច្នេះពេលដែលមេជីវិតញីធ្លាក់ចុះមកគឺមេជីវីតឈ្មោលបានចុះខ្សោយទៅហើយ សម្រាប់ឳកាសមានកូនស្រីក៏ច្រើនដែរ។

វិធីនោះគឺៈ

រួមភេទរាល់ថ្ងៃទី ២-៤ ថ្ងៃមុនពេលបញ្ចេញពងអូវុល

ឈប់រួមភេទ ១- ២ ថ្ងៃមុនពេលបញ្ចេញពងអូវុល។

៣.ស្ត្រីមិនត្រូវឈានដល់ចំណុចកំពូលនោះទេៈ

វាហាក់បីដូចជាពិបាកបន្តិចសម្រាប់ស្ត្រី ប៉ុន្តែបើអ្នកចង់បានកូនស្រីដូចប្រាថ្នាអ្នកត្រូវតែព្យាយាម ព្រោះបើស្ត្រីឈានដល់ចំណុចកំពូល នោះសាធាតុអាល់កាឡាំងនៅក្នុងស្បូននឹងបញ្ចេញមកច្រើន ដែលវាពិតជាអំណោយផលដល់មេជីវិតឈ្មោលណាស់ នោះវាប្រកដជាអាចនឹងមានកូនប្រុសបាន។

៤.បរិភោគអាហារដែលមានជាតិអាស៊ីតខ្ពស់ៈ

បរិភោគអាហារដែលមានជាតិអាស៊ីតខ្ពស់ និងបង្កឱ្យមានលក្ខណៈអាស៊ីតដល់ស្បូនខ្ពស់ ដូចច្នេះវាជាលទ្ធផលមេជីវីតឈ្មោលចុះខ្សោយ ដូចនេះហើយមេជីវិតញីនឹងមានកំលាំងខ្លាំង ។ សម្រាប់អាហារទាំងអស់នោះមានដូចជាផ្លែក្រូចគ្រប់ប្រភេទ។

វិធីមានកូនប្រុសៈ

រូបតំណាង

១. ត្រូវរួមភេទពេលដែលស្ត្រី បញ្ចេញពងអូវុល  ឬជិតដល់ពេលនឹងត្រូវបញ្ចេញពងអូវុលៈ

ដោយចាប់ផ្ដើមរួមភេទ ២សប្ដាហ៍មុនពេលមានរដូវបន្ទាប់ ដែលថ្ងៃនៃការបញ្ចេញនូវពងអូវុលគឺជាថ្ងៃដែលទ្វាមាសមានជាតិអាកុលខ្ពស់ វាអំណោយផលដល់មេជីវិតឈ្មោល។

២. ត្រូវរួមភេទបញ្ចូលឱ្យជ្រៅ

ដែលវាសំដៅទៅលើការរួមភេទ ដោយខាងប្រុសត្រូវបញ្ចូលឱ្យជ្រៅ ដើម្បីឱ្យមេជីវិតឈ្មោលបានទៅដល់ ពងញី ហើយវាជាសផុតពីជាតិអាស៊ីតដែលនៅមាត់ស្បូនរបស់ស្ត្រី ។

៣.ស្ត្រី ត្រូវឱ្យដល់ចំណុចកំពូលមុនបុរសចេញទឹកកាមៈ

ពេលដែលស្ដ្រីដល់ចំណុចកំពូល គឺធ្វើឱ្យមានការបញ្ចេញជាតិអាល់កាឡាំងខ្ពស់ ដែលវាបានធ្វើឱ្យមានផលល្អដល់ មេជីវីតឈ្មោល ដូច្នេះគឺមានឱកាសក្នុងការមានកូនប្រុសហើយ៕

   Join Us ៖ https://t.me/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]