បរទេស៖ ទីភ្នាក់ងារណាសាបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានផ្អាកកិច្ចសន្យាផលិតយានទៅឋានព្រះចន្ទចំនួន2.9ពាន់លានដុល្លារ ដោយសារទីភ្នាក់ងារឃ្លាំមើលសហព័ន្ធបានទទួលសេចក្តីប្រឆាំងតវ៉ាចំនួនពីរលើកិច្ចសន្យានេះ។
ការផ្អាកនេះនឹងធ្វើឡើងរហូតទាល់តែការិយាល័យ Government Accountability Office ធ្វើការសម្រេចលើការតវ៉ាទាំងពីរនេះ ពោលមានន័យថា SpaceX នឹងមិនទទួលបាននូវទឹកប្រាក់2.9ពាន់លានដុល្លារភ្លាមៗទេ ហើយក៏នឹងមិនអាចចាប់ផ្តើមពិភាក្សាជាមួយអង្គការណាសាទាក់ទងនឹងរឿងផលិតយាននេះបានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន SpaceX របស់លោក Elon Musk ត្រូវបានជ្រើសរើសដោយអង្គការណាសាកាលពីថ្ងៃទី16 ខែមេសាដើម្បីសាងសង់យានទៅឋានព្រះចន្ទ បន្ទាប់ពីបេសកកម្មអាប៉ូឡូកាលពីមុន។
ជាលទ្ធផល ក្រុមហ៊ុនចំនួនពីរដែលបានចូលរួមដេញថ្លៃកិច្ចសន្យានេះដែរ គឺក្រុមហ៊ុន Blue Origin និង Dynetics បានជំទាស់នឹងសេចក្តីសម្រេចចិត្តរបស់អង្គការណាសាលើការប្រគល់ការដេញថ្លៃទៅឱ្យ SpaceX។ ក្រុមហ៊ុន Blue Origin បានចោទប្រកាន់ទីភ្នាក់ងារថា បានលំអៀងនៅនាទីចុងក្រោយ និងលើកថាការធ្វើបែបនេះនឹងអាចពន្យារពេលកំណត់ និងនឹងនាំឱ្យមានគ្រោះថ្នាក់ដល់បេសកម្មបាន។
គួរបញ្ចាក់ផងដែរថាក្រុមហ៊ុន SpaceX បានឈ្នះលើការដេញថ្លៃកិច្ចសន្យារបស់អង្គការណាសា ដោយសារតែខ្លួនបានដាក់សំណើដេញថ្លៃ2.9ពាន់លានដុល្លារ ដែលតម្លៃនេះថោកជាង Blue Origin និង Dynetics នេះបើយោងតាមឯកសាររបស់ណាសា៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]