កូរ៉េខាងត្បូង៖ ជាការពិតណាស់ Jennie ជាសមាជិកម្នាក់ នៅក្នុងក្រុមចម្រៀងនារី ដ៏ល្បីឈ្មោះមួយ នៅក្នុងវិស័យ K-Pop គឺក្រុម BLACKPINK ក្រៅពីសមត្ថភាព ពិសេសៗជាច្រើន Jennie ក៏ជាតារាស្រីម្នាក់ដែលមានរូបសម្រស់ ដ៏ស្រស់ស្អាតខ្លាំង ថែមទៀតផង មិនត្រឹមតែក្នុងការ Makeup ជាងនេះទៅទៀត សម្រស់ធម្មជាតិJennie ក៏ស្រស់ស្អាតមិនធម្មតា។

យ៉ាងណាមិញ Jennie ក៏ជាតារាស្រីម្នាក់ ដែលចូលចិត្ត ក្នុងការលេង Fashion និងមានការតុបតែងខ្លួន ខ្លាំងផងដែរ។ តួយ៉ាងកាលពីម្សិលមិញនេះ   Jennie បានបង្ហោះរូបពិតជាទាក់ភ្នែកខ្លាំងតែម្ដងជាមួយស្ទីលបែរខ្នង នៃការស្លៀកខោខូវប៊យរបស់នាងដើម្បីផ្សព្វផ្សាយឲ្យប្រេន Calvin Klien ដែលនាងជាអ្នកតំណាងឲ្យប្រេននេះ Jennie បានបង្ហាញយ៉ាងច្បាស់ពីភាពលេចធ្លោយ៉ាងចម្លែកទាំង Cool ព្រមទាំងស៊ិចស៊ីមិនណយទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ហ្វេនៗ​ របស់នាងនាំគ្នាពោលសរសើរមិនឈប់ថា Idol ស្រីរូបនេះពិតជាពូកែក្នុងការលេងខ្លួន ព្រមទាំងនាំគ្នាចែករំលែករូបភាពថ្មីទាំងនេះរបស់ Jennie ពេញបណ្ដាញសង្គមទៀតផង៕  

សូមទស្សនារូបភាពខាងក្រោម៖

Jennie
Jennie
Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]