ប្រេស៊ីល៖ កញ្ចាញ់ចេកមាឌល្អិតពូជថ្មីមួយប្រភេទមានសម្បុរពណ៌ទឹកក្រូច ត្រូវបានគេប្រទះឃើញនៅតំបន់ភ្នំ ក្នុងប្រទេសប្រេស៊ីល។ ថលជលិកសត្វនេះមានប្រវែងមិនដល់មួយអ៊ីញផង ហើយវាស្ថិតនៅក្នុងផ្នែកមួយនៃខ្សែអំបូរកញ្ចាញ់ចេកពណ៌ល្ពៅ ដែលជាប្រភេទពូជសត្វមានមាឌល្អិតនិងពន្លឺភ្លឺ។ សត្វប្រភេទនេះត្រូវបានគេប្រទះឃើញដំបូង នៅក្នុងឆ្នាំ២០១៦ នៅជួរភ្នំ Mantiqueira នៃប្រទេសប្រេស៊ីល នេះបើយោងតាមសាស្ត្រាចារ្យ Ivan Nunes នៅដេប៉ាតឺម៉ង់វិទ្យាសាស្ត្រជីវនិងបរិស្ថាន នៃសាកលវិទ្យាល័យ São Paulo State University ក្នុងប្រទេសប្រេស៊ីល។

កាលដើមឡើយ គេគិតថាវាស្ថិតនៅក្នុងអំបូរ B. ephippium ប៉ុន្តែការសិក្សាបានបង្ហាញថា សត្វប្រភេទថ្មីនេះមានរូបរាងស្រដៀងនឹងប្រភេទពូជដទៃជាច្រើន នេះបើយោងតាមបច្ចាបណ្ឌិត អ្នកនាង Sandra Goutte ជាសហការីនៅពីក្រោយការសិក្សា នៅសាកលវិទ្យាល័យ New York University Abu Dhabi។ អំបូរកញ្ចាញ់ចេកដែលទើបតែកំណត់អត្តសញ្ញាណនេះគឺមានជាតិពិស ប៉ុន្តែផលប៉ះពាល់របស់វាមកកាន់មនុស្សគឺតិចតួចបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កូនសត្វកញ្ចាញ់ចេកមានពិស

មនុស្សអាចប៉ះវាបានដោយដៃទទេ ប៉ុន្តែកុំព្យាយាមប៉ះផ្នែកត្រង់ភ្នែកនិងមាត់។ សត្វកញ្ចាញ់ចេកមួយនេះមានជាតិពិសដ៏សម្ងាត់មួយត្រូវបានគេហៅថា tetrodotoxin។ អ្នកនាង Goutte បាននិយាយថា មនុស្សអាចនឹងត្រូវពិស ប្រសិនបើមានស្នាមរបួសកំឡុងពេលប៉ះពាល់សត្វនេះ ឬក៏លេបកូនកញ្ចាញ់ចេកនេះ។

មិនត្រឹមតែមានជាតិពិសប៉ុណ្ណោះទេ វាថែមទាំងអាចបញ្ចេញពន្លឺ ចេញពីរាងកាយរបស់វាផងដែរ។ មនុស្សមិនអាចមើលឃើញការបញ្ចេញពន្លឺរបស់វា ដោយពន្លឺធម្មតានោះទេ ប៉ុន្តែគេអាចមើលឃើញ នៅពេលប្រើប្រាស់ពន្លឺ UV។ ក្រុមអ្នកស្រាវជ្រាវក៏មិនទាន់ច្បាស់ថា ហេតុអ្វីបានជាកូនសត្វកញ្ចាញ់ចេកប្រភេទនេះអាចបញ្ចេញពន្លឺបាននោះទេ៕

កូនសត្វកញ្ចាញ់ចេកមានពិស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]