បរទេស៖ កាលពីពេលបិទខ្ទប់ដំបូងនៅក្នុងប្រទេសកម្ពុជាយើង អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានបង្ហោះរូបដ្រូនដឹកមីម៉ាម៉ាទាំងកេះហោះកាត់ផ្ទៃមេឃ ហើយនិយាយលេងថាបន្តិចទៀតធ្វើអ៉ីចឹងហើយ។
ប៉ុន្តែឥឡូវ រឿងនេះវាបានក្លាយជាការពិតនៅក្នុងទីប្រជុំជនតូចមួយនៅប្រទេសអៀរឡង់ ដែលប្រជាជនអាចកម្មង់ហៅគ្រឿងទេស ម្ហូបអាហារ ឧបករណ៍ធ្វើតេស្តកូវីដ ហើយសូម្បីតែកាហ្វេក្តៅមួយកែវក៏អាចដឹកបានដែរ ដោយប្រើតែដ្រូនដឹកមកដល់ផ្ទះភ្លាមៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវាជាការសាកល្បងសេវាកម្មមួយ ដែលអាចនឹងដាក់ឱ្យប្រើប្រាស់ដល់ទីប្រជុំជននានា ក្នុងចក្រភពអង់គ្លេសឆាប់ៗនេះ។
ក្រុមហ៊ុន Manna បានប្រើដ្រូនចំនួនពីរដែលអាចដឹកអីវ៉ាន់បានរហូតដល់60ជើងក្នុងមួយថ្ងៃ ដឹកទៅដល់ប្រជាជន 10,000នាក់នៅតំបន់ Oranmore នៅភាគខាងលិចនៃប្រទេសអៀរឡង់ ដោយក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុន Tesco, Just Eat, Samsung និង Ben & Jerry's។
ប្រជាជនអាចប្រើកម្មវិធី app ដើម្បីបញ្ជាទិញទំនិញនានាបានរហូតដល់ទៅ2គីឡូក្រាម។ គេអាចតាមដានអីវ៉ាន់ដែលកម្មង់នៅលើកម្មវិធីនេះបាន។
ពេលទៅដល់ផ្ទះអតិថិជន ដ្រូននឹងប្រើឧបករណ៍ចាប់សញ្ញាដើម្បីរកផ្ទៃរាបស្មើ ដែលអាចដាក់អីវ៉ាន់បាន។ បន្ទាប់មកវាទម្លាក់អីវ៉ាន់នោះចុះតាមរយៈខ្សែ ដែលចំណាយពេលប្រហែល7វិនាទី៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]