ហ្វីលីពីន៖ តាំងពីអាយុ5ឆ្នាំមកម្ល៉េះ អ្នករចនាក្រាហ្វិចលោក Percival Lugue មានចំណង់ចំណូលចិត្តប្រមូលប្រដាប់ប្រដាក្មេងលេងពីបណ្តាភោជនីយដ្ឋាន fast food នានាដូចជា McDonald, Burger King និង Jollibee ជាដើម។

ឥឡូវនេះជិតប្រាំទសវត្សរ៍ក្រោយមក បុរសវ័យ50ឆ្នាំរូបនេះមានប្រដាប់ប្រដាក្មេងលេងប្រមាណ20,000នៅពេញក្នុងផ្ទះរបស់លោក។ កាលពីឆ្នាំ2014 លោកធ្លាប់បានបំបែកកំណត់ត្រាពិភពលោកហ្គីនណេសទៀតផង នៅពេលនោះគឺលោកប្រមូលបានប្រដាប់ប្រដាក្មេងលេងជាង10,000ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Lugue រស់នៅតំបន់ Apalit ក្នុងខេត្ត Pampanga នៅភាគពាយព្យពីទីក្រុងម៉ានីល។ លោកបានសាងសង់ផ្ទះរបស់លោកជាពិសេស ដើម្បីដាក់ការប្រមូលប្រដាប់ប្រដាក្មេងលេងដ៏ច្រើននេះ។

ប្រដាប់ប្រដាក្មេងលេងក្នុងផ្ទះលោក Percival Lugue (រូបភាព៖ REUTERS/Eloisa Lopez)

លោកតែងតែលេងជាមួយប្រដាប់ប្រដាលេងទាំងនោះ ប៉ុន្តែសូម្បីតែកាលពីនៅក្មេង លោកបានថែរក្សាពួកកវាយ៉ាងល្អហើយដាក់វាតាំងបង្ហាញ ដោយមិនដូចក្មេងដទៃទៀតដែលបំផ្លាញប្រដាប់ប្រដាលេងរបស់ខ្លួនខ្ទេចខ្ទីនោះទេ។

ទោះបីជាប្រដាប់ប្រដាក្មេងលេងរបស់លោកភាគច្រើនគឺលោកបានទិញវាក៏ដោយ ក៏របស់របរខ្លះត្រូវបានមិត្តភក្តិនិងក្រុមគ្រួសាររបស់លោកបរិច្ចាគឱ្យផងដែរ។

លោក Lugue មានក្តីសុបិនថា អាចដាក់តាំងការប្រមូលរបស់គាត់បង្ហាញជាសាធារណៈ ឬអាចបើកជាសារមន្ទីរដើម្បីផ្តល់ឱ្យអ្នកដទៃនូវឱកាសបានឃើញអនុស្សាវរីយ៍កាលពីកុមារភាពរបស់ពួកគេ៕

Join us: https://t.me/khmerload

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]