ចិន៖  នាថ្ងៃទី ២៣ ខែមេសា Zhao liying និង Feng Shaofeng បានប្រកាសពីចែកផ្លូវគ្នា បន្ទាប់ពីបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធអស់  រយៈពេល៣ឆ្នាំកន្លងទៅ។ ប្តីប្រពន្ធមួយគូនេះបាននិយាយថាពួកគេបានបែកបាក់គ្នាយ៉ាងរលូន ដោយមូលហេតុនៃការបែកបាក់គឺ មកពីការងារមមាញឹកគ្មានពេលវេលាដើម្បីបន្តទំនាក់ទំនងមួយនេះទៀតឡើយ។

យ៉ាងណាមិញ នាង Zhao Liying បានវិលត្រឡប់មកធ្វើការងារសិល្បៈវិញយ៉ាងលឿនមិនគួរឲ្យជឿ ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីបានបញ្ជាក់ថានាងបានលែងលះដាច់ស្រេចហើយនោះ។ ទោះយ៉ាងណា តារាសម្តែងរូបនេះ មិនទាន់ប្រកាសពីគម្រោងផលិតខ្សែភាពយន្តថ្មីនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរងា ការត្រលប់ទៅធ្វើការវិញក៏ពិតមែន ប៉ុន្តែបើយោងតាមកាលវិភាគរបស់ក្រុមហ៊ុនគ្រប់គ្រងរបស់នាង Zhao liying ក្នុងខែឧសភានេះ នាងចំណាយពេលតែពីរបីថ្ងៃដើម្បីថតស្ប៉តពាណិជ្ជកម្ម និង កម្មវិធីកម្សាន្តប៉ុណ្ណោះ ។ តារាសម្តែងរូបនេះនាងចង់ ចំណាយពេលជាមួយកូនៗផ្តល់ភាពកក់ក្តៅឲ្យគេ ដោយរៀបចំជីវិតថ្មីបន្ទាប់ពីលែងលះជាមួយនឹងស្វាមីហើយ៕

សូមទស្សនារូបភាពខាងក្រោម​៖

Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]