ថៃ៖ មហាជនគ្រប់គ្នាដឹងហើយថា Lee Natalie នាងទើបតែសម្រាកបានកូនរួចថ្មីក្នុងនោះនាងនិងស្វាមីរបស់នាងគឺលោក Fluke ក៏បានឆ្លងនូវជំងឺកូវីដ១៩ បន្ទាប់ពីមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ កន្លងមក ហើយត្រូវបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។
កាលពីពេលថ្មីៗនេះ មានដំណឹងដ៏រំភើបមួយ បានឱ្យដឹងថា Lee Natalie និងស្វាមីបានជាសះស្បើយពីជំងឺកូវីដ១៩ហើយក៏បានត្រឡប់មកផ្ទះវិញ បន្ទាប់ពីការធ្វើតេស្តលើកចុងក្រោយរបស់អ្នកទាំងពីររួចមក មិនតែប៉ុណ្ណោះពួកគេក៏បានផុសរូបគ្រួសារដែលបានជួបជុំគ្នាម្ដងទៀត ជាពិសេសពួកគេក៏បានមកផ្ដល់ភាពកក់ក្ដៅសម្រាប់កូនប្រុសតូចសាជាថ្មី បន្ទាប់ពីបានបែកគ្នាទាំងបីនាក់ អស់មួយរយៈធំ។ក្នុងនោះ Lee Natalie នាងក៏បានអរគុណចំពោះក្រុមគ្រូពេទ្យដែលខំយកចិត្តទុកដាក់អ្នកជំងឺ ដោយការលះបង់ទាំងកំលាំងកាយចិត្តដោយមិនត្អូញត្អែរ ហើយរូបនាងក៏បានអរគុណដល់មហាជនដែលបានបារម្ភពីរូបនាងកន្លងមកនេះ៕
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]