ខេត្តស្វាយរៀង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយស្វាយរៀង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ដើម្បីអនុវត្តតាមសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងការរាលដាលនៃជំងឺកូវីដ១៩​​ នៅក្នុងភូមិសាស្ត្របិទខ្ទប់នៅតាមបណ្តារាជធានី ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីណែនាំដល់អ្នកធ្វើដំណើរទាំងអស់ដែលធ្វើដំណើរចេញចូលនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវតែអនុវត្តវិធានការដោយម៉ឺងម៉ាត់ដូចខាងក្រោម៖

១. ចំពោះអ្នកធ្វើដំណើររយៈពេលខ្លី ត្រូវយកវត្ថុសំណាកវិភាគរកវីរុសកូវីដ១៩ រហ័ស នៅទីតាំងស្រុកស្វាយជ្រំ និង ស្រុករមាសហែក លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៧ ៧៨១ ៦៤០៣

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២. ចំពោះអ្នកធ្វើដំណើររយៈពេលវែង ត្រូវយកសំណាកវិភាគរកកូវីដ១៩​ និង ធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ ហើយជូនដំណឹងដល់អាជ្ញាធរ លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៧ ៧៣១ ៨៥៥០

ចំពោះទីតាំងរៀបចំយកវត្ថុវិភាគសំណាកចំនួន ៦ទីតាំងផ្សេងទៀត អាចទំនាក់ទំនងតាមលេខទូរស័ព្ទដូចក្រោម៖

១. ក្រុងស្វាយ ០៨៨ ៤៧៧៧ ៧៧៦៥

២. ក្រុងបាវិ ០៦៩ ៩៩៤ ២៣៥

៣. ស្រុកស្វាយទាប ០១២ ៩៣៣ ២៨៤

៤.​ ស្រុកចន្ទ្រា ០៩៧ ៥៤២ ៩៧៩៨

៥. ស្រុករំដួល ០៩២ ៦១៩ ៩៩៧

៦. ស្រុកកំពង់រោទិ៍ ០៩៧៦៨១ ៧៩៥៦

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]