នៅពេលដែលយើងប្រឈមនឹងអាការៈឈឺបេះដូង និងបរិវេណទ្រូង វាអាចជាសញ្ញាដ៏គ្រោះថ្នាក់មួយ មិនថាវាកើតឡើងនៅពេលណាក៏ដោយ។ ប្រសិនបើគ្នាយើងឈឺចាប់ បន្ទាប់ពីញ៉ាំអាហាររួចភ្លាមៗ ភាគច្រើនគឺបណ្ដាលមកពីការក្រហាយទ្រូង។ យ៉ាងណាមិញ យើងមិនត្រូវមើលស្រាលអាការៈឈឺទ្រូងនេះឡើយ និងគប្បីស្វែងរកដំបូន្មានវេជ្ជសាស្ត្រ ដើម្បីដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា។
១. ការក្រហាយទ្រូង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលដែលយើងលេបអាហារ វានឹងរំកិលពីក្នុងបំពង់អាហារចូលទៅក្នុងក្រពះ តាមរយៈសាច់ដុំខ្ចិបបំពង់អាហារផ្នែកខាងក្រោម ។ សាច់ដុំនេះបន្ធូរបន្ថយដើម្បីឲ្យអាហារឆ្លងកាត់ទៅក្នុងក្រពះ ហើយបន្ទាប់មករឹតបន្តឹង ដើម្បីការពារពីការហូរត្រលប់ក្រោយចូលទៅក្នុងបំពង់អាហារវិញ។ អាការៈក្រហាយទ្រូងកើតឡើងនៅពេលដែលសាច់ដុំនេះបន្ធូរបន្ថយ ឬចុះខ្សោយ ដែលអាចនាំឲ្យអាស៊ីដក្រពះហូរទៅក្នុងបំពង់អាហារ។ ការញ៉ាំច្រើនជ្រុលអាចដាក់សម្ពាធនៅលើសាច់ដុំបំពង់អាហារផ្នែកខាងក្រោម ដែលធ្វើឲ្យមានអាការៈក្រហាយទ្រូង។
ជាទូទៅ ការក្រហាយទ្រូងកើតឡើងនៅពេលដែលយើងឆាប់គេង បន្ទាប់ពីញ៉ាំអាហាររួចភ្លាម ឬមកពីអាហារមួយចំនួន ដូចជាអាហារហឹរ អាហារដែលមានខ្លាញ់ ឬកាហ្វេអ៊ីន។ បន្ថែមពីការឈឺចាប់នៅបរិវេណទ្រូង ការក្រហាយទ្រូងក៏អាចបណ្ដាលឲ្យមានអារម្មណ៍ក្រហាយនៅក្នុងបំពង់ក និងមានរសជាតិជូរនៅក្នុងមាត់របស់យើងផងដែរ។
២. ជំងឺច្រាលទឹកក្រពះ
ប្រសិនបើគ្នាយើងជួបប្រទះការឈឺបេះដូងជាប្រចាំ បន្ទាប់ពីញ៉ាំអ្វីមួយ នេះអាចជាសញ្ញានៃជំងឺច្រាលទឹកក្រពះ។ ជំងឺនេះគឺជាការចាល់អាស៊ីដរ៉ាំរ៉ៃ ដែលកើតឡើងច្រើនជាង២ដងនៅក្នុងមួយសប្ដាហ៍ និងមានរយៈពេលយ៉ាងហោចណាស់ពីរបីសប្ដាហ៍។ រោគសញ្ញាសំខាន់បំផុតនៃជំងឺច្រាលទឹកក្រពះគឺការក្រហាយទ្រូង។ រីឯសញ្ញាដទៃទៀតមានដូចជា ឈឺទ្រូង ដង្ហក់ ចង្អោរ ក្អួត ឈឺបំពង់ក ខ្យល់ដង្ហើមមិនល្អ និងក្អកស្ងួត។ ក្នុងករណីដែលពុំមានការព្យាបាល ជំងឺនេះអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ រួមមានការហូរឈាមបំពង់អាហារ បញ្ហាផ្លូវដង្ហើម និងធ្វើឲ្យបំពង់អាហាររួមតូចថែមទៀតផង។
៣. បញ្ហានៃការរំលាយអាហារដទៃទៀត
មិនមែនតែអាការៈក្រហាយទ្រូង និងជំងឺច្រាលទឹកក្រពះនោះទេ ដែលបណ្ដាលឲ្យមានការឈឺចាប់នៅបរិវេណបេះដូង បន្ទាប់ពីញ៉ាំអាហាររួច សូម្បីតែដំណើរកន្ត្រាក់នៃបំពង់អាហារ ការពិបាករំលាយអាហារ ឬឈឺថង់ប្រមាត់ ក៏អាចជះឥទ្ធិពលដូចគ្នា។ អាការៈឈឺថង់ប្រមាត់ ដែលត្រូវបានសម្គាល់ដោយការឈឺទ្រូង ចង្អោរ និងឈឺនៅបរិវេណពោះ ក៏កើតឡើងភ្លាមៗ បន្ទាប់ពីញ៉ាំអាហារដែលមានជាតិខ្លាញ់។
៤. សញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរ
ទោះបីជាការឈឺបេះដូង បន្ទាប់ពីញ៉ាំអាហាររួច ច្រើនតែទាក់ទងទៅនឹងបញ្ហារំលាយអាហារក៏ពិតមែន ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែសឡើយ។ សញ្ញានៃអាការៈគាំងបេះដូង រួមមានសម្ពាធភ្លាមៗ ឬការឈឺចាប់នៅកណ្ដាលទ្រូង ដែលនៅតែបន្តកើតឡើងច្រើនជាងពីរបីនាទី ហត់ ចុកទ្រូង បែកញើស ឈឺក្បាល វិលមុខ និងចង្អោរ។ ការឈឺទ្រូងដែលពាក់ព័ន្ធនឹងការគាំងបេះដូងអាចរាលដាលដល់ខ្នង ក ស្មា ថ្គាម ពោះ ដៃ និងជាពិសេសគឺដៃឆ្វេងតែម្ដង។ ប្រសិនបើគ្នាយើងសង្ស័យថាយើងមានអាការៈគាំងបេះដូង ចូរប្រញាប់ទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]