រាជធានីភ្នំពេញ ៖ នៅចាំគាត់ទេ សមត្ថកិច្ចខ្លោចមុខ ល្បីពេញហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុន ដែលធ្វើការ ភ្លេចបាយភ្លេចទឹក លែងស្គាល់ក្តៅត្រជាក់ ដែលធ្វើឲ្យ មហាជនពេញចិត្តយ៉ាងខ្លាំង តែជាអកុសល សមត្ថកិច្ចរូបនេះ ត្រូវបានបុគ្គលិក ដឹកជញ្ជូនមួយ បុកឲ្យរបួសជើងស្តាំធ្ងន់ធ្ងរ ដេកស្តូកស្តឹងលើផ្លូវ ខណៈពេល នៅច្រកពិនិត្យ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅវេលាម៉ោង ១៨ល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចរូបនេះមានឈ្មោះថា សុខ ពន្លឺ អាយុ២៧ឆ្នាំ ជាមន្ត្រីដែលសកម្មការងារនៅផ្នែកអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលខណៈពេលនោះ ក៏ត្រូវបាន លោកវរសេនីយ៍ឯក ម៉េង វិមានតារា ជាអធិការខណ្ឌ ក៏បានទៅសួរសុខទុក្ខ ដល់មន្ទីរពេទ្យផ្ទាល់តែម្តង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]