បរទេស៖ ក្រុមអវកាសយានិកទាំងបួននៃបេសកកម្ម Crew-1 បានចេញពីស្ថានីយអវកាសអន្តរជាតិ និងវិលត្រលប់មកផែនដីវិញដោយសុវត្ថិភាព ដោយបានចុះនៅលើមហាសមុទ្រនៅជិតឆ្នេរនៃរដ្ឋ Florida នៅម៉ោង 2:56 ទៀបភ្លឺ (1:56 នៅកម្ពុជា)។ ពួកគេបានធ្វើដំណើរត្រលប់មកវិញតាមយានអវកាស SpaceX Crew Dragon។

អវកាសយានិករបស់អង្គការណាសាគឺលោក Michael Hopkins លោក Victor Glover លោកស្រី Shannon Walker ក៏ដូចជាលោក Soichi Noguchi នៃទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានចំណាយពេល168ថ្ងៃនៅក្នុងទីអវកាស ដែលក្នុងអំឡុងពេលនោះពួកគេបានធ្វើដំណើរជុំវិញផែនដីចំនួន2,688ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពីឆ្វេងទៅស្តាំ Shannon Walker, Victor Glover, Michael Hopkins, Soichi Noguchi
វីដេអូនៃការមកដល់

ក្រុមអវកាសយានិកទាំងបួននាក់បានជិះយាន Crew Dragon ហើយចាកចេញពីស្ថានីយអវកាសនៅម៉ោង 8:35 យប់នៅថ្ងៃសៅរ៍ ទី1 ខែឧសភា (7:35 AM នៅកម្ពុជា)។ ពួកគេបានចុះចតនៅព្រឹកថ្ងៃអាទិត្យលើឈូងសមុទ្រម៉ិកស៊ិក នៅឆ្នេរសមុទ្រទីក្រុងប៉ាណាម៉ា រដ្ឋ Florida។ ក្រុមអវកាសយានិកត្រូវបានគេទៅយកដោយប្រើនាវាសង្គ្រោះ Go Navigator និងទូកលឿនពីរគ្រឿង បន្ទាប់មកត្រូវបានគេយកទៅពិនិត្យសុខភាពដោយឧទ្ធម្ភាគចក្រ៕

Join us: https://t.me/khmerload

រូបភាពការមកដល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]