ប៉េកាំង៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Baidu បានចាប់ផ្តើមផ្តល់សេវាតាក់ស៊ីគ្មានមនុស្សបើកកាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដំបូងគេដែលធ្វើពាណិជ្ជកម្មលើការបើកបរដោយស្វ័យភាពនៅក្នុងប្រទេសចិន។

រថយន្តទាំងនេះគឺគ្មានមនុស្សនៅអង្គុយពីក្រោយចង្កូតនោះទេ តែផ្ទុយទៅវិញវាមានអ្នកត្រួតពិនិត្យសុវត្ថិភាពម្នាក់អង្គុយនៅកៅអីអ្នកដំណើរខាងមុខ ដើម្បីជួយដោះស្រាយរាល់បញ្ហាអាសន្ននានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

រហូតមកដល់ពេលនេះ មានរថយន្ត Apollo ចំនួន10ហើយកំពុងប្រតិបត្តិការនៅក្នុងតំបន់ដែលមានទំហំ3គីឡូម៉ែត្រក្រឡា ដោយដឹកនិងដាក់អ្នកដំណើរនៅចំណតចំនួន8 នៅឧទ្យាន Shougang Park ភាគខាងលិចទីក្រុងប៉េកាំង។ រាល់ការជិះម្តងៗមានតម្លៃ30យ័ន (4.60ដុល្លារ) ហើយដឹកជូនអ្នកដំណើរដែលមានអាយុចាប់ពី18ទៅ60ឆ្នាំ។

អ្នកដំណើរអាចហៅរថយន្តតាក់ស៊ីទាំងនេះបានដោយប្រើកម្មវិធីមួយឈ្មោះ Apollo Go។ នៅពេលដែលតាក់ស៊ីមកដល់ អ្នកដំណើរត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណរបស់ខ្លួនមុនពេលចូលក្នុងឡាន។ តាក់ស៊ីនឹងចាប់ផ្តើមចេញដំណើរបន្ទាប់ពីរកឃើញថា អ្នកដំណើរបានពាក់ខ្សែក្រវ៉ាត់រួចរាល់៕

Join us: https://t.me/khmerload

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]