បរទេស៖ ប្រធានក្រុមហ៊ុន Neuralink លោក Max Hodak បានប្រកាសកាលពីថ្ងៃសៅរ៍លើបណ្តាញសង្គមធ្វីតធឺថា លោកលែងចូលរួមជាមួយក្រុមហ៊ុននេះទៀតហើយ ដែលក្នុងនោះលោកជាសហស្ថាបនិកជាមួយលោក Elon Musk និងអ្នកវិទ្យាសាស្ត្រនិងវិស្វករ7រូបទៀត។ គាត់បាននិយាយថា លោកមិនបានទៅធ្វើការនៅទីនោះពីរបីសប្តាហ៍ទៅហើយ ប៉ុន្តែមិនបានបង្ហាញពីការចាកចេញរបស់គាត់ទេ។
ក្រុមហ៊ុន Neuralink គឺកំពុងអភិវឌ្ឍការដាក់ឈីបក្នុងខួរក្បាល ដើម្បីអាចឱ្យមនុស្សបញ្ជាកុំព្យូទ័របាន។
បង្កើតឡើងក្នុងឆ្នាំ2016 លោក Musk បានវិនិយោគទ្រព្យសម្បត្តិផ្ទាល់ខ្លួនរាប់សិបលានដុល្លារដើម្បីបង្កើតក្រុមហ៊ុននេះ។ ក្រុមហ៊ុន Neuralink ក៏កំពុងបង្កើតមនុស្សយន្តវះកាត់ ដើម្បីដាក់ឧបករណ៍ឈីបរបស់ខ្លួនទៅក្នុងខួរក្បាលមនុស្សផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]