រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី30 ខែមេសា ឆ្នាំ២០២១ នេះ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤២៤នាក់ ក្នុងនោះ ក៏មានតារាសម្តែងជើងចាស់ អ្នកស្រី អ៊ឹម ផល្លា ផងដែរ ដែលស្ថិតនៅលេខរៀងទី ៣៩២ នៃបញ្ជីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ដែលអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការបង្ហាញជាសាធារណៈ។
គួរបញ្ជាក់ផងដែរថា តារាសម្តែងជើងចាស់រូបនេះ ដែលទស្សនកិជនភាគច្រើនជ្រាបរួចមកហើយថា ជាតារាសម្តែងភាគច្រើនជាម៉ែដោះ ឬ តួម្តាយ ជាដើម នេះ រូបគាត់សព្វថ្ងៃ កំពុងតែរស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលទីលំនៅនោះរូបគាត់មិនមែនជាម្ចាស់ផ្ទះនោះទេ ដោយមានជីវភាពជីវិតលំបាកខ្វះមុខខ្វះក្រោយទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះព័ត៌មានដែលរូបគាត់មានវិជ្ជមានកូវីដ១៩នេះ ក៏បានធ្វើឱ្យសិល្បករក្មេងចាស់ និង មហាជនជាអ្នកគាំទ្រជាច្រើន បានផ្ញើរសារជូនពរដល់អ្នកស្រី អ៊ឹម ផល្លា ឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ និង ឆាប់បានចូលមកបម្រើការងារនៅក្នុងវិស័យសិល្បៈវិញផងដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]