អន្តរជាតិ៖ ដូចពុកម៉ែបងប្អូនជ្រាបហើយ ជំងឺកូវីដ១៩ កំពុងតែវាយលុកគ្រប់ទិសទីច្រកល្ហកនៃពិភពលោក ក្នុងនោះមានប្រទេសចំនួន ២២០ ប្រទេសដែលបានរកឃើញករណីនៃអ្នកឆ្លងវីរុសកូវីដ១៩ រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដែលរងគ្រោះពីជំងឺដ៏កាចសាហាវមួយនេះ។
ជាមួយគ្នានោះ ដែរ ប្រទេសឈរនៅលំដាប់កំពូលគេ ដែលចំនួនដែលឆ្លងច្រើនជាងគេបំផុតនៅក្នុងពិភពលោក មានដូចជា៖ សហរដ្ឋអាមេរិក ឈរនៅលេខរៀងទី១ ដោយមានអ្នកឆ្លងសរុបចំនួន ៣៣,១៨០,៤៤១ ករណី លេខរៀងទី២ ប្រទេសឥណ្ឌា មានអ្នកឆ្លងចំនួន ១៩,៩២៥,៦០៤ ករណី ប្រទេសប្រេស៊ីលមានចំនួន ១៤,៧៥៤,៩១០ ករណី ប្រទេសបារាំង មានចំនួន ៥,៦៥២,២៤៧ ករណី និង ប្រទេសទួរគី ឈរនៅលំដាប់ទី៥ ដែលមានចំនួនអ្នកឆ្លងដល់ទៅ ៤,៨៧៥,៣៨៨ ករណី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ចម្លែកអីតែប្រទេសប៉ុន្មាននេះ មិនទាន់ឃើញមានរបាយការណ៍ថា រកឃើញករណីកូវីដ១៩ នៅក្នុងប្រទេសរបស់ខ្លួនទាល់តែសោះ គិតមកត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ។
ក្នុងនោះ ប្រទេសដែលមិនមានករណីកូវីដ១៩ មានចំនួន ០៧ប្រទេស រួមមាន៖
១. ប្រទេសកូរ៉េខាងជើង North Korea
២. ប្រទេសតួរមិននីស្ថាន Turkmenistan)
៣. ប្រទេសគិរីបាទី Kiribati
៤. ប្រទេសតុងហ្កា Tonga
៥. ប្រទេសប៉ាឡៅ Palau
៦. ប្រទេសទូវ៉ាលូ Tuvalu
៧. ប្រទេសណាវរូ Nauru
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]