រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ០៣ ឧសភា ថ្មីៗនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Video Conference លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយទៅតំបន់មួយពីខេត្តមួយ ទៅខេត្តមួយនៅថ្ងៃទី៦ ខែឧសភា ចំណែកឯ ភូមិសាស្ត្ររាជធានីភ្នំពេញវិញ តំបន់ក្រហម តំបន់លឿងទុំ និងលឿង នៅរក្សាទុកដដែល ចំពោះ តំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំ។ ដោយឡែកសម្រាប់តំបន់លឿងទុំ ត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។

ទន្ទឹមនឹងនេះ អ្វីដែលត្រូវតែធ្វើបន្ទាប់នោះគឺ បង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យតូចជាង ពេលមុនៗ មួយវិញទៀត តាមការបញ្ជាក់របស់ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា វិធានការណ៍បិទខ្ទប់របស់រាជរដ្ឋាភិបាល នឹងបញ្ចប់នៅថ្ងៃទី៥ ឧសភា ខាងមុខនេះមានន័យថា យើងមិនមែនបើករាជធានីភ្នំពេញទាំងស្រុងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី​០២ ឧសភា ២០២១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់ថា នឹងមិនបន្តបិទរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទៀតទេ ពោលអាចនឹងបិទតំបន់តូចៗ មួយចំនួន ដែលមាន ហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩ តែប៉ុណ្ណោះ៕

រូបភាព
រូបភាព
រូបភាព

ប្រភព ៖ FN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]