ប្រទេសឥណ្ឌា៖ ប្រជាជនឥណ្ឌាជាច្រើនកកកុញនាំគ្នារាំសប្បាយពេញដងផ្លូវ នៅថ្ងៃអាទិត្យ ខណៈពេលដែលលទ្ធផលនៃការបោះឆ្នោត ត្រូវបានប្រកាស ក្នុងអំឡុងនៃរលកទី២ នៃការឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩។

ស្របពេលដែលលទ្ធផលនៃការបោះឆ្នោតបានប្រកាសអ្នកឈ្នះមកពីប្រាំរដ្ឋ ដែលបានធ្វើឡើងនៅក្នុងខែមិនា និង​ ខែមេសាកន្លងទៅ ដែលត្រូវបានគេមើលឃើញថាជា​ ការវាយលុកយ៉ាងអាក្រក់ពីរលកទី២ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយក៏ជាការធ្វើតេស្តទៅលើសមត្ថភាពនៃការដោះស្រាយបញ្ហារបស់នាយករដ្ឋមន្ត្រីឥណ្ឌាបច្ចុប្បន្ន លោក Narendra Modi និងគណបក្សស្តាំនិយមរបស់លោក Bharatiya Janata Party (BJP)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពប្រជាជនឥណ្ឌាជួបជុំអបអរការបោះឆ្នោត

ការរាប់សន្លឹកឆ្នោតកើតឡើង ស្របពេលដែលចំនួនករណីនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា កើនឡើងយ៉ាងគំហកនៅថ្ងៃអាទិត្យនេះ ដែលជាការកើនឡើងខ្ពស់បំផុត គិតត្រឹមរយៈពេល ២៤ម៉ោង ដោយមានការអ្នកស្លាប់ ៣,៦៨៩ នាក់ ដែលជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ។

ជាមួយគ្នានោះដែរ អាជ្ញាធរឥណ្ឌា បានរាយការណ៍ពីករណីថ្មីនៅថ្ងៃអាទិត្យនេះ ដែលមានចំនួន ៣៩២,៤៨៨ ករណីដែល​បានធ្លាក់ចុះបន្តិចបន្តួចពីកម្រិតនៃការឆ្លងខ្ពស់ ៤០១.៩៩៣ ក្នុងរយៈពេល ២៤ ម៉ោង ដែលតួលេខនេះ បានរុញប្រទេសឥណ្ឌា មានអ្នកឆ្លងកើនឡើងសរុបដល់ ១៩.៥៦ លានករណី។

រហូតមកទល់ពេលនេះ វីរុសកូវីដ១៩ បានសម្លាប់មនុស្សចំនួន ២១៥.៥៤២ នាក់ ថ្វីបើអ្នកជំនាញជឿជាក់ថាចំនួនជាក់ស្តែងនៃករណីឆ្លង និងស្លាប់ ទំនងជាមានចំនួនច្រើនខ្ពស់ហួសពីតួលេខជាក់ស្តែង។

គួរបញ្ជាក់ផងដែរថា អ្នកជំនាញមួយចំនួនធំ បានធ្វើការស្តីបន្ទោសគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ ចំពោះការអនុញ្ញាតិឱ្យមានការប្រមូលផ្តុំគ្នានិងការជួបជុំគ្នាជាច្រើនពោរពេញដោយមនុស្សកកកុញណែនណាន់តាន់តាប់ ដោយពុំមានការគោរព វិធានការសុខាភិបាល ដូចជាការគម្លាតសង្គមនិងការពាក់ម៉ាសឱ្យបានត្រឹមត្រូវជាដើម៕

ប្រភព៖ Daily Mail

សកម្មភាពប្រជាជនឥណ្ឌាជួបជុំអបអរការបោះឆ្នោត
សកម្មភាពប្រជាជនឥណ្ឌាជួបជុំអបអរការបោះឆ្នោត
សកម្មភាពប្រជាជនឥណ្ឌាជួបជុំអបអរការបោះឆ្នោត
សកម្មភាពប្រជាជនឥណ្ឌាជួបជុំអបអរការបោះឆ្នោត
សកម្មភាពប្រជាជនឥណ្ឌាជួបជុំអបអរការបោះឆ្នោត
វីដេអូប្រជាជនឥណ្ឌារាំពេញដងផ្លូវអបអរលទ្ធផលឆ្នោត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]