ថៃ៖ មហាជនជាច្រើនបានជ្រាបហើយពីដំណឹងដ៏សោកសៅពាក់ព័ន្ធនឹងការបាត់បង់ជីវិត របស់តារាកប្លែង Nakom ដោយសារជំងឺកូវីដ១៩ ហើយព្រមទាំងមានសមាជិកគ្រួសារមួយចំនួនរបស់លោកទៀតដែលបានឆ្លងនូវជំងឺមួយនេះ ដូចជាប្រពន្ធ កូនប្រសារ និងចៅប្រុសជាដើម ។
ក្រោយពីមានរឿងរ៉ាវដ៏សោកសង្រេងរបស់ក្រុមគ្រួសាររបស់ Nakom បន្ទាប់ពីលោកបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩ រួចមក ថ្ងៃនេះ Ice ដែលជាកូនស្រីរបស់Nakom បានបង្ហើបប្រាប់ថាម្ដាយរបស់នាងនឹងចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នៅ ថ្ងៃស្អែកនេះហើយ បន្ទាប់ពីបានសម្រាកព្យាបាលជំងឺកូវីដ១៩អស់រយៈពេលជាច្រើនថ្ងៃរួចមក។
ក្នុងនោះមានមហាជននិង អ្នកនៅក្នុងរង្វង់សិល្បៈជាច្រើនបានជូនពរ ឱ្យអ្នកម្ដាយរបស់នាង ធ្វើចិត្តឱ្យបាន និង ត្រៀមចិត្តឱ្យរឹងមាំ ព្រមទាំងចូលរួមលើកទឹកចិត្តគាត់គ្រប់ៗគ្នាទៀតផង៕
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]