តើអ្នកជាមនុស្សដែលចូលស្តាប់សម្លេងទឹកភ្លៀងធ្លាក់ពីលើមេឃមកបោកលើដីមែនទេ? តើរាល់ដង នៅពេលភ្លៀងធ្លាក់មក អ្នកតែងតែអារម្មណ៍រំភើប និងសប្បាយរីករាយមែនទេ? ក្រៅពីនេះក៏អ្នកចូលចិត្តអានសៀវភៅ ស្តាប់ចម្រៀង ផឹកកាហ្វេក្តៅៗ ឬក៏ធ្វើអ្វីផ្សេងឬទេនៅពេលមានភ្លៀងធ្លាក់មកមែនទេ?
ប្រសិនជាអ្នកមានអារម្មណ៍ដូចខាងលើដែលបានរៀបរាប់នេះ មិនចាំបាច់សង្ស័យច្រើនទេ អ្នកប្រាកដជាស្ថិតក្នុងក្រុមមនុស្ស Pluviophiles(អ្នកស្រលាញ់ភ្លៀង) ជាក់ជាមិនខានឡើយ។ នេះអាចចាត់ទុកជាសំណាងហើយ ដែលអ្នកកើតមកជាមនុស្សប្រភេទនេះ ដោយសារពួកគេគឺជាប្រភេទមនុស្សដែលមានសេចក្តីសុខខ្លាំងនៅក្នុងជីវិត ទោះបីជាមើលទៅសម្បកក្រៅពួកគេដូចជាមនុស្សឯកាក៏ពិតមែន ប៉ុន្តែនេះមិនមែនជាការពិតទាំងស្រុងនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerload
តោះចង់ដឹងអត់អ្នកដែលស្រលាញ់ភ្លៀងគឺជាមនុស្សដែលមានសេចក្តីសុខខ្លាំងបំផុតយ៉ាងដូចម្តេចវិញ សូមចូលមើលចំណុចខាងក្រោម៖
១. ពួកគេអាចមានអារម្មណ៍សប្បាយ និងអារម្មណ៍ឯកោបានក្នុងពេលតែមួយ
ថ្វីត្បិតតែពេលភ្លៀងអាចធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍សប្បាយរីករាយពិតមែន ប៉ុន្តែពេលខ្លះក៏អាចបណ្តាលឲ្យមនុស្សមួយចំនួនមានអារម្មណ៍ឯកោ និងថែមទាំងអាចធ្វើឲ្យនឹកឃើញអតីតកាលមិនល្អទៀតផង ប៉ុន្តែចំពោះមនុស្សដែលស្រលាញ់ភ្លៀងវិញ គឺប្រាកដជាមិនមែនជាបញ្ហាសម្រាប់ពួកគេទេ ដោយសារពួកគេស្រលាញ់ភាពស្ងប់ស្ងាត់ និងឯករាជ្យ ទោះបីមានអារម្មណ៍ឯកាបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែទន្ទឹមនឹងនេះ ពួកគេក៏មានក្តីសុខ និងអារម្មណ៍រំភើប នៅពេលភ្លៀងធ្លាក់ដែរ ដូច្នេះទោះបីអង្គុយមើលភ្លៀងរាប់ម៉ោងក៏មិនមែនជារឿងពិបាកសម្រាប់ក្រុមមនុស្សប្រភេទនេះនោះឡើយ។
២.ពួកគេអាចគ្រប់គ្រងស្ថានការណ៍តឹងតែង បានដោយស្ងប់ស្ងាត់
ភាគច្រើនពួកគេគឺជាមនុស្សឈាមត្រជាក់ នៅពេលពេលដែលមានសម្ពាធ ឬក៏ស្ថានភាពដ៏ពិបាក ពួកអាចអាចគ្រប់គ្រងស្ថានការណ៍បាននៅដោយភាពស្ងប់ស្ងាត់ ប៉ុន្តែមិនមែននៅស្ងៀមមិនធ្វើអ្វីនោះទេ គឺសំងំដោះស្រាយបញ្ហាមួយៗ ស្ងាត់ៗ និងភាពជឿជាក់ ដូច្នេះរឿងអ្វីដែលគេផ្ចង់អារម្មណ៍ធ្វើដោយក្តីស្រលាញ់ គឺកម្រនឹងបរាជ័យណាស់។
៣.ពួកគេអាចនឹងបំភ្លេចអតីតកាលដែលមិនល្អចោលបានមួយរំពេច
អ្នកដែលស្រលាញ់ភ្លៀងអាចនឹងបំភ្លេចរឿងមិនល្អចោលបានភ្លាម ប្រសិនជាគេមានអារម្មណ៍ចង់បំភ្លេចនោះ នេះគឺដោយសារតែពួកគេរស់នៅក្នុងបច្ចុប្បន្នកាល ជាពិភពដែលរស់នៅគឺពោរពេញដោយសេចក្តីសុខ និងសប្បាយរីករាយ មិនខុសពីកុមារភាព ដែលរត់លេងទឹកភ្លៀង ដោយបំភ្លេចបញ្ហាទុកនៅម្តុំសិនផងដែរ។
៤. អ្នកដែលស្រលាញ់ភ្លៀងតែងតែស្គាល់ខ្លួនឯងច្បាស់
ពួកគេភាគច្រើនគឺជាមនុស្សដែលទទួលស្គាល់នូវការពិត និងទទួលស្គាល់ខ្លួនឯង ជាពិសេសពួកគេចូលចិត្តព្យាយាមអ្វីដែលថ្មី មិនថាមានការពិបាក ឬយ៉ាងណា ក៏ពួកគេនឹងសម្រេចបានដោយភាពជោគជ័យនៅពេលណាមួយ ដូច្នេះមិនថាអាយុគេច្រើនប៉ុណ្ណា ពួកគេនៅតែចំណាយពេលពេលវេលា ជាមួយនឹងភ្លៀងជានិច្ច នៅពេលដែលមានឪកាស។
៥.ពួកគេមានជំនឿចិត្តលើខ្លួនឯង
ប្រសិនជាអ្នកគឺជាមនុស្សពេញវ័យ ហើយនៅតែរត់លេងទឹកភ្លៀងដោយមិនខ្វល់ពីភ្នែកអ្នកដទៃនោះ មានន័យថាអ្នកមានការជឿជាក់នូវអ្វី ដែលអ្នកកំពុងធ្វើ ទោះបីអ្នកផ្សេងគិតអ្នកក្នុងផ្លូវល្អ ឬមិនល្អ អ្នកក៏មិនខ្វល់ ហើយអាចធ្វើអ្វីដែលខ្លួនចង់ធ្វើផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]