ភាពស្មុគស្មាញរមែងកើតមានស្ទើរតែគ្រប់ពេលវេលា គ្រប់ទីកន្លែង ទៅលើមនុស្សគ្រប់វ័យ គ្រប់ភេទ មិនថាជារឿងតូច ឬរឿងធំ តែងតែកើតមានឡើងដោយគ្មាននរណាម្នាក់អាចស្មានទុកមុន ឬត្រៀមខ្លួនទទួលវាទាន់នោះទេ។ ជាពិសេសនៅក្នុងវ័យសិក្សា វ័យធ្វើការ ឬវ័យមានគ្រួសារជាដើម ពិតណាស់ថាច្បាស់ជាមានរឿងស្មុគស្មាញពិបាកដោះស្រាយមិនតិចនោះទេ។ កត្តានេះហើយដែលនឹងធ្វើឱ្យយើងទៅជាគេងមិនលក់ គេងមិនស្កប់ ព្រោះតែខ្វល់ខ្វាយចិត្ត ពេលខ្លះក្លាយទៅជាជំងឺគេងមិនលក់ ស្រ្តេស មានកង្វល់ដល់ជាប់នៅក្នុងអារម្មណ៍មិនដាច់ស្រលះផងក៏មាន។
តែយើងក៏នៅមានដំណោះស្រាយដែរជាមួយនឹងការប្រើប្រាស់ឱសថបុរាណដែលងាយស្រួលរក ហើយថែមទាំងងាយស្រួលទទួលទានទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះចង់ដឹងថា តើមានឱសថបុរាណណាខ្លះដែលអាចជួយឱ្យយើងគេងលក់ស្រួល និងស្កប់ស្កល់ផងនោះមកតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ៖
១) ក្រូចសើច៖
- គុណសម្បត្តិ៖ ជួយឱ្យគេងលក់ស្រួល បន្ថយអាការៈមិនងងុយគេង និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បំបាត់ស្ត្រេស។
- វិធីធ្វើ៖ យកផ្លែក្រូចសើច១ផ្លែមកច្របាច់យកតែទឹកដាក់កែវស្អាតមួយ ហើយថែមអំបិលបន្តិច និងទឹកឃ្មុំបន្តិច (ដើម្បីបន្ថែមរសជាតិ)។ បន្ទាប់មកចាក់ទឹកក្តៅឧណ្ហៗចូល ហើយកូរឱ្យសព្វ។ អាចទទួលទានភ្លាមៗទាន់នៅក្តៅឧណ្ហៗ ព្រោះនឹងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បំបាត់ស្រ្តេសបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែសូមកុំទទួលទានច្រើនពេកព្រោះអាចបណ្តាលឱ្យមានអាការៈរាករូសបាន។ មួយវិញទៀតលោកអ្នកក៏អាចយកស្លឹកក្រូចសើច (ហាលស្ងួត) ប្រមាណ១ក្តាប់ដៃ មកឆុងជាមួយនឹងទឹកក្តៅ ទទួលទានដូចជាតែដូច្នោះដែរ (អាចទទួលទានជារៀងរាល់ថ្ងៃ មួយថ្ងៃ៣ទៅ៤ដង)។
២) ផ្លែស្ពឺ៖
- គុណសម្បត្តិ៖ កាត់បន្ថយអាការៈគិតច្រើន
ស្មុគស្មាញ ធ្វើឱ្យងងុយគេងលឿនជាងមុន
- វិធីធ្វើ៖
យកផ្លែស្ពឺចាស់១ផ្លែមកលាងទឹកឱ្យស្អាត ហាន់ជាចំណិតតូចៗល្មម ហើយច្របាច់យកតែទឹកដាក់កែវ
បន្ទាប់មកថែមអំបិល១ស្លាបព្រាកាហ្វេ ហើយចាក់ទឹកក្តៅឧណ្ហៗចូលបន្តិច
កូរចូលគ្នាឱ្យសព្វល្អ។ អាចទទួលទានម្តង១កែវរាល់ព្រឹក និងល្ងាច មុនទទួលទានអាហារ។
៣) ផ្លែល្ហុង៖
- គុណសម្បត្តិ៖ ជួយសម្រួលផ្លូវដង្ហើមបានយ៉ាងល្អ
បម្រុងខួរក្បាល និងប្រព័ន្ធប្រសាទ។
- វិធីធ្វើ៖
យកល្ហុងប្រមាណ៨ខាំទៅ១គីឡូ បកសំបកលាងទឹកឱ្យស្អាត ឆ្កឹះគ្រាប់ចេញ
ហើយហាន់សាច់វាជាចំណិតតូចៗល្មម។ បន្ទាប់មកយកវាទៅដាំជាមួយទឹកស្អាត១លីត្រ។
លុះដល់ដាំដល់ពុះហើយ ត្រងដោយក្រណាត់ស្អាតហើយនាំយើទៅដាំម្តងទៀត។
ម្តងនេះអាចដាក់លាយជាមួយស្លឹកតែចំនួន១ក្តាប់ដៃ (តែប្រភេទណាក៏បាន) ហើយដាំរហូតដល់ពុះ។
ទឹកល្ហុងដែលធ្វើរួចនេះអាចនាំមកទទួលទានដូចជាទឹកតែបានរាល់ថ្ងៃ
ជួយឱ្យគេងលក់ស្រួលជាងមុន។
៤) មើមខ្ជាយ៖
- គុណសម្បត្តិ៖ ជួយបញ្ចុះសម្ពាធឈាម
ធ្វើឱ្យឈាមរត់ស្រួល ខួរក្បាលមានដំណើរការល្អ អារម្មណ៍ស្រស់ថ្លា
បំបាត់អាការៈធីងធោងពេលសម្រាកមិនបានគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅជាដើម។
- វិធីធ្វើ៖
យកមើមខ្ជាយប្រមាណជា១ខាំ លាងទឹកឱ្យស្អាតហើយបកសំបកចេញ។ បន្ទាប់មកយកទៅក្រឡុក
ឬបុកឱ្យម៉ត់ យកមកលាយជាមួយទឹកស្អាត២កែវ។ ក្រោយមកទៀតត្រងយកកាកចេញ។
អាចនាំទឹករបស់មើមខ្ជាយទៅផ្សំជាមួយទឹកឃ្មុំ និងក្រូចឆ្មា ដើម្បីបន្ថែមរសជាតិ។
តែប៉ុណ្ណេះលោកអ្នកក៏ទទួលបាននូវទឹកឱសថបុរាណ១កែវដែលអាចធ្វើអារម្មណ៍ភ្លឺថា
បំភ្លេចទុកកង្វល់សម្រាន្តលក់ស្រួលជាងរាល់ដង។
៥) ស្រទាប់ផ្កាឈូក៖
- គុណសម្បត្តិ៖ មនុស្សភាគច្រើនច្បាស់ជាមិនសូវបានដឹងទេថា
ស្រទាប់របស់ផ្កាឈូកអាចយកមកធ្វើជាតែ ជួយឱ្យខួរក្បាលស្រឡះ បំបាត់ការនឿយហត់
និងធ្វើឱ្យគេងលក់ស្រួលបានយ៉ាងល្អ។
- វិធីធ្វើ៖
ប្រើស្រទាប់ផ្កាឈូកដែលទុំជិតជ្រុះប្រមាណជា៥ស្រទាប់ យកមកដាំជាមួយទឹកស្អាត១លីត្រ (ដាំឱ្យពុះប្រមាណជា១០នាទី)។
បន្ទាប់មកទុកឱ្យត្រជាក់ ឬអាចទទួលទានទាំងនៅក្តៅឧណ្ហៗដូចជាតែ។ អាចទទួលទានបានម្តង១កែវ
១ថ្ងៃ ៣ទៅ៤ ដង។
៦) ម្រេច៖
- គុណសម្បត្តិ៖ ធ្វើឱ្យអារម្មណ៍ជ្រះស្រឡះ
ជួយបន្ថយស្រ្តេស ធ្វើគេងលក់ស្រួលមួយយប់ទល់ភ្លឺ។
- វិធីធ្វើ៖
នាំយកដើមម្រេច (ប្រមាណ១ក្តាប់ដៃ) មកកាត់ជាកង់ៗតូចល្មម ហើយហាលឱ្យស្ងួត
បន្ទាប់មកយកមកលីងទុកឱ្យត្រជាក់មួយស្របក់។ ក្រោយមកទៀតអាចនាំយកទៅដាក់នៅក្នុងប៉ាន់
ឬកំសៀវ រួចចាក់ទឹកក្តៅចូលពីលើសម្រាប់យកមកទទួលទានដូចជាទឹកតែ។ អាចទទួលទានបានមួយថ្ងៃ
៣ទៅ៤ដង។
៧) ផ្កាម្លិះ៖
- គុណសម្បត្តិ៖ តាមការសិក្សាថ្មីៗជាច្រើនកន្លងមកនេះបានបង្ហាញថា
ក្លិនក្រអូបរបស់ផ្កាម្លិះនឹងជួយឱ្យអ្នកមានអារម្មណ៍ល្អ បំបាត់ភាពស្មុគស្មាញ
ជួយឱ្យគេងលក់ស្រួលជាងមុន៥ដង។
- វិធីធ្វើ៖
អាចដាំផ្កាម្លិះនៅក្នុងបន្ទប់គេង ឬនៅក្នុងផ្ទះដើម្បីជួយធ្វើឱ្យបរិយាកាសស្រស់ស្រាយ
គេងលក់ស្កប់ស្កល់ សុបិនល្អរាលថ្ងៃ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]