បរទេស៖ កំពូលអ្នកវិភាគនៃ Apple បានទាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុននេះអាចនឹងបញ្ចេញ iPhone អេក្រង់បត់នៅក្នុងឆ្នាំ២០២៣។ អ្នកវិភាគពីខាងផ្នែកសន្តិសុខ TFI Securities គឺលោក Ming-Chi Kuo បាននិយាយថា ដោយផ្អែកលើការស្ទង់មតិពីកន្លែងឧស្សាហកម្មមួយ គាត់ជឿថា iPhone អេក្រង់បត់នឹងកើនឡើងពីចំនួន១៥លានទៅ២០លានគ្រឿង នៅក្នុងឆ្នាំ២០២៣។
ទូរសព្ទម៉ូឌែលថ្មីនេះអាចនឹងមានបន្ទះបង្ហាញប្រភេទ OLED ទំហំ៨អ៊ីញ នេះបើយោងតាមលោក Kuo។ នោះមានន័យថា វាអាចនឹងដំណើរការដូច iPhone មួយគ្រឿង ដែលអាចពន្លានិងក្លាយជា tablet ជាមួយអេក្រង់ធំជាង៧.៩អ៊ីញបន្តិច នៅលើ iPad mini។ លោក Kuo បានថ្លែងទៅកាន់អ្នកប្រើប្រាស់ថា ម៉ូឌែលស្មាតហ្វូនអេក្រង់បត់ឥឡូវនេះ គឺជារឿងមួយដែលត្រូវតែមាន សម្រាប់ប្រេនស្មាតហ្វូនភាគច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Samsung, Huawei និង Xiaomi បានបង្ហាញម៉ូឌែលទូរសព្ទនីមួយៗរបស់ពួកគេ បើទោះបីជាតម្លៃពិបាកនឹងចូលទៅដល់អ្នកប្រើប្រាស់ភាគច្រើនក៏ដោយ។ ក្រុមហ៊ុន Apple អាចនឹងយល់ច្បាស់ ថាតើគួរដោះស្រាយបញ្ហាបែបនេះយ៉ាងណាហើយ។ លោក Kuo បានបន្ថែមថា Apple បានត្រៀមខ្លួនសម្រាប់ការគ្រប់គ្រងភាពពេញនិយម នៃឧបករណ៍ដែលអាចបត់អេក្រង់បាន ដែលវាអាចនឹងផាត់ចោលចំណែកផលិតផល ដូចជាស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗ ជុំវិញការវិភាគរបស់លោក Kuo ទេ៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]