បរទេស៖ ក្រុមហ៊ុន Verizon បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងលក់ media group របស់ខ្លួនទៅឱ្យក្រុមហ៊ុនឯកជន Apollo Global Management ក្នុងតម្លៃ5ពាន់លានដុល្លារ។
ក្រុមហ៊ុន Verizon នឹងរក្សាភាគហ៊ុន10%នៅក្នុងក្រុមហ៊ុន ហើយខ្លួននឹងត្រូវ rebrand ទៅជាក្រុមហ៊ុន Yahoo វិញ។.
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Verizon នឹងទទួលបានសាច់ប្រាក់ចំនួន4.25ពាន់លានដុល្លារពីការលក់ រួមជាមួយភាគហ៊ុន10ភាគរយនៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុន Verizon និង Apollo បាននិយាយថា ពួកគេរំពឹងថាទិញលក់នេះនឹងបញ្ចប់នៅចុងឆ្នាំ2021។
ចំណែកឯយីហោប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធើណេតដែលស្ថិតនៅក្រោម Yahoo និង AOL ដូចជា TechCrunch, Yahoo Finance និង Engadget នឹងត្រូវទៅនៅក្រោមក្រុមហ៊ុន Apollo វិញ។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Verizon បានទិញក្រុមហ៊ុន AOL ក្នុងតម្លៃ4.4ពាន់លានដុល្លារក្នុងឆ្នាំ2015 និងទិញក្រុមហ៊ុន Yahoo ពីរឆ្នាំក្រោយមក ក្នុងតម្លៃ4.5 ពាន់លានដុល្លារ៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]