ខេត្តកំពង់ចាម៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាលបានរកឃើញ ករណីវិជ្ជមានកូវីដ១៩ ៣ករណីបន្ថែមលើជនជាតិខ្មែរ ក្នុងនោះមានបុរស ២នាក់ និងស្ត្រីម្នាក់។
១. ឈ្មោះ ស៊ូ សុខលី ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២. អ៊ុន វ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិតាអុង ឃុំតាអុងស្រុកចំការលើ
៣. ឈ្មោះ ស៊ុន សុខហេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាលខេត្ត បញ្ជូនអ្នកជំងឹខាងលើទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងបន្តស្រាវជ្រាវរកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ពាក់ព័ន្ធនឹងករណីនេះបន្ថែមទៀត។
តាមការបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង មានអ្នកពាក់ព័ន្ធនឹងអ្នកជំងឺខាងលើសរុប១៨នាក់៕
សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]